ប្រជាពលរដ្ឋ នៅភូមិទួលស្នួល ឃុំឃ្លាំងមាស ស្រុកបវេល ក្រោយពីរដ្ឋបាលខេត្តជួយរកដំណោះស្រាយករណីទំនាស់ដីធ្លីកន្លងទៅនោះ ពេលនេះពួកគាត់បានទទួលវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ហើយ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

បាត់ដំបង៖​ ព្រឹកថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិទួលស្នួល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកអភិបាលរងស្រុកបវេល លោកមេឃុំ ព្រមទាំងប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណ ក្នុងភូមិទួលស្នួល បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ។

សូមជម្រាបថា ករណីក្បាលដីទំនាស់នៅក្នុងភូមិបឹងសង្កែ និងភូមិទួលស្នួលមានចំនួនសរុប ១២៣ក្បាលដី ស្មើនឹង ១២១គ្រួសារ និងបានដោះស្រាយបញ្ចប់ ព្រមទាំងបានចេញប័ណ្ណកម្មសិទ្ធិជូនចំនួន ១៥៥ក្បាលដី ចំណែក៨ក្បាលដីទៀត ម្ចាស់មិនបានមកបំពេញទិន្នន័យចំនួន៦ក្បាលដី និងក្បាលដីទំនាស់នៅតុលាការចំនួន២ក្បាលដី ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា នៅខេត្តបាត់ដំបង បញ្ហាទំនាស់ដីធ្លីដ៏រាំរ៉ៃខ្លាំង ចាប់ពីឆ្នាំ ១៩៩៨ ១៩៩៩ ២០០០ ហើយអាចបញ្ចប់នូវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះបាន តាមរយៈការយោគយល់គ្នានៃភាគីទាំងសងខាង មកជួបមុខគ្នា និយាយចរចារ ដើម្បីដោះស្រាយឲ្យចប់ ដោយមានកិច្ចសម្របសម្រួលរបស់គណៈកម្មការដោះស្រាយបញ្ហាដីធ្លីនៃសាលាខេត្តបាត់ដំបង ។

ឯកឧត្តមបានបន្តថា យន្តការដោះស្រាយរបៀបនេះ គឺជាគំរូមួយដ៏ល្អ សម្រាប់អ្នកមានទំនាស់ដីធ្លីផ្សេងៗ សូមមកជួបមុខគ្នាតទល់គ្នា រកគន្លឹះមួយសមស្រប ដើម្បីដោះស្រាយឲ្យបាន ដោយកុំបែរខ្នងដាក់គ្នា ឬចេះតែប្ដឹងផ្ដល់គ្នានោះ បញ្ហាមិនងាយចប់ឡើយ ។

ចំពោះភូមិបឹងសង្កែ និងភូមិទួលស្នួលមានវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដ៏រាំរ៉ៃ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៨ មានរយៈពេល ១៥ឆ្នាំហើយ ។ បញ្ហានេះត្រូវបានដោះស្រាយបញ្ចប់កាលពីចុងឆ្នាំ២០១៨ ដោយមានកិច្ចសម្របសម្រួលរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេ្ត គណៈកម្មការដោះស្រាយទំនាស់ដីធ្លីខេត្ត ព្រមទាំងមន្ទីរជំនាញ ទើបភាគីទាំងសងខាង បានសម្រេចចរចារគ្នា ដោយភាគីខ្លះព្រមទទួលយកដី និងភាគីខ្លះព្រមទទួលយកលុយដើម្បីបញ្ចប់ជម្លោះ ហើយទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នេះ ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍