ព្រះធម្មវនវាសី ចន្ទ មុនី មានសង្ឃដីកាពន្យល់ប្រជាពលរដ្ឋឱ្យជឿជាក់លើមេដឹកនាំប្រកបដោយមនសិការស្នេហាជាតិ ស្តាប់រកហេតុផលឱ្យបានត្រឹមត្រូវដើម្បីខ្មែរថ្កើងថ្កាន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ភ្នំពេញ)៖ ព្រះធម្មវនវាសី ចន្ទ មុនី ចៅអធិការវត្តវត្តចន្ទប្បជោត្តនារាម (ហៅវត្តសុត) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នេះ បានចេញមកពន្យល់ប្រជាពលរដ្ឋខ្មែរឱ្យជឿជាក់លើមេដឹកនាំ និងរាជរដ្ឋាភិបាលរបស់ខ្លួនដោយព្រះអង្គមានសង្ឃដីកាថា កាលណាខ្មែរជឿជាក់លើមេដឹកនាំរបស់ខ្លួន ប្រកបដោយមនសិការជាតិ ស្តាប់រកហេតុផលឱ្យបានត្រឹមត្រូវនោះ គឺជាពេលដែលខ្មែរថ្កើងថ្កាន។

ព្រះអង្គបានមានសង្ឃដីការំលឹកអំពីប្រវត្តិសាស្ត្ររបស់ខ្មែរដែលនាំឱ្យជាតិធ្លាក់ដុនដាបដោយសារតែជម្លោះរវាងប្រជាពលរដ្ឋ និងមេដឹកនាំ។ ព្រះអង្គមានសង្ឃដីកាថា ការស្នេហាជាតិមិនខុសទេប៉ុន្តែអ្វីដែលខុសគឺមិនជឿជាក់លើរាជរដ្ឋាភិបាល។ កាលណាខ្មែរឈ្លោះគ្នា ផលចំណេញសុទ្ធតែធ្លាក់ទៅលើប្រទេសជិតខាងទាំងអស់។ កាលណាខ្មែរជឿជាក់លើមេដឹកនាំរបស់ខ្លួនប្រកបដោយមនសិការជាតិ ស្តាប់រកហេតុផលឱ្យបានត្រឹមត្រូវនោះគឺជាពេលដែលខ្មែរថ្កើងថ្កាន។ច្រើនទសវត្សមកហើយដែលខ្មែរមិនស្តាប់គ្នាហើយឈ្លោះប្រកែកគ្នារវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបានបង្កើតមានជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ រហូតដល់ខ្មែរនិយាយស្តាប់ខ្មែរលែងបាន។ ពាក់ព័ន្ធនឹងការគ្រោងធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ឯនោះវិញ ព្រះអង្គមានសង្ឃដីកាថា ការធ្វើកុបកម្ម ឬបាតុកម្ម មិនមែនជាផ្លូវដោះស្រាយល្អនោះឡើយ ហើយទង្វើនេះរឹតតែរុញខ្លួនឯងក៏ដូចជាបងប្អូនសាច់ឈាមរបស់ខ្លួនឯងចុះខ្សោយទៅវិញទេ ៕

 

VID_20240820_081512_991.mp4

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍