កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គនិងកិច្ចប្រជុំពាក់ព័ន្ធនាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ដិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំប្រជុំណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងាររៀបចំរបស់ក្រសួងបរិស្ថានឱ្យខិតខំបំពេញការងារឱ្យបានល្អទើបធានាបាននូវប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កា សម្រាប់បុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ នៅក្នុងតំបន់ក៏ដូចជាសម្រាប់ពិភពលោក។

សូមបញ្ជាក់ថា ប្រតិភូរដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គចំនួន៦ប្រទេសរួមមានប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមព្រមទាំងមានតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិនិងអន្តរជាតិព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យនិងពិភាក្សាលើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារសំខាន់ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ការសម្រេចឱ្យបានពេលលេញនូវចក្ខុវិស័យ នៃមហាអនុតំបន់មេគង្គ៕

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍