ក្រសួង​បរិស្ថាន​បាន​នឹង​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​ក្លៀវក្លាក្នុង​នីតិកាល​ទី៧

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ភ្នំពេញ​)៖​ ឯកឧត្ដមបណ្ឌិត​​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រេីប្រាស់​ប្លាស្ទិក​ “ថ្ងៃ​នេះ​ ខ្ញុំ​មិន​ប្រេីថង់ប្លាស្ទិកទេ”​ និងយុទ្ធនា​ការដាំដេីមឈេី​យ៉ាង​តិច១លានដេីមក្នុង​ ១ឆ្នាំ​ ក្រោមប្រធានបទ”ពន្លកបៃតង​”​ ជា​គំនិត​ផ្ដួចផ្ដើម​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​នឹង​កំពុង​សាយភាយ​ និង​មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ និង​កម្មករ​ កម្មការិនី​ ជិត​ ១០លាន​ អង្គ​-នាក់​ធៀប​ជាមួយ​ចំនួន​ប្រជាជន​ទូទាំង​ប្រទេស​គឺ​ជាងពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កម្ពុជា​។

ឯកឧត្តម​បន្ដទៀតថា​ ជារៀងរាល់​ថ្ងៃ​ សិស្សានុសិស្ស​នៅតាម​សាលារៀន​តែងតែ​ធ្វើ​សកម្មភាពក្នុងយុទ្ឋនាការ​កាត់​បន្ថយ​ការ​ប្រេីប្រាស់​ប្លាស្ទិក​ និង​ចូលរួម​ប្រមូលសំរាម​ និង​កាកសំណល់នានា​ដេីម្បី​រក្សាឱ្យបាន​នូវ​ការ​ទុកដាក់សំរាម​ទៅតាម​ប្រភេទនីមួយៗ​ និង​ញែកឱ្យដាច់​ពី​សំណល់​រឹង​ និង​រាវ​ ពោលគឺ​ជាការចូលរួម​ដ៏​ធំធេងរបស់​លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ជាង​ ៣​លាននាក់​ក្នុង​បុព្វហេតុ​ដេីម្បី​ភាពស្អាត​នៅកម្ពុជា​ក្រោម​ពាក្យស្លោក​ “កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន”។

រីឯ​យុទ្ឋនាការ ពន្លកបៃតង​ ឯកឧត្តម​បណ្ឌិត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏បាន​ពោលទៀតថា​ ការចាប់ផ្ដេីម​នូវ​យុទ្ធនាការ​ពន្លកបៃតង​គឺពោរពេញ​ដោយ​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​ពីមន្ដ្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ពោលគឺចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោមជាតិ​ដែលជាលទ្ធផល​គឺទទួល​បានគួរជាទី​មោទនៈ​។ មន្រ្តី​រាជការ​ កងកម្លាំង​ទាំងបី​ប្រភេទ​ធ្វេី​ការ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ស្ទើរ​គ្រប់​ខេត្ត​ នៃព្រះរាជាណាចក្រកម្ពុជា​តួយ៉ាងដូចជា​ការ​បង្ក្រាប​លក្ខណៈទ្រង់ទ្រាយធំកន្លងមក​នៅខេត្ត​ពោធិ៍សាត់​ ស្ទឹង​ត្រែង​ និងមណ្ឌលគីរី​ ជាដេីម។

ដោយឡែក​ ជា​ការចូលរួម​ពី​មន្ដ្រី​រាជការ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ កម្មករ​ កម្មការិនី​ គ្រប់​រាជធានី​ ខេត្ត​ បាន​ស្ម័គ្រ​ចិត្ត​ទទួល​យក​ដេីមឈេី​ពីក្រសួងបរិស្ថាន​ និង​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស​ធ្វើ​ការដាំដុះលេីផ្ទៃដី​ លំនៅឋាន​ សហគមន៍​ និង​តំបន់​សឹករិចរិល​ ប្រមាណជិត ២​ លានដេីម​ ក្នុងឆ្នាំ២០២៤នេះ​។ នេះ​សរបញ្ជាក់ឱ្យបាន​ឃេីញ​យ៉ាង​ច្បាស់​ថា​ យុទ្ធនាការ​ ពន្លកបៃតង​បាន​នឹងកំពុង​បោះជំហានប្រកបដោយភាព​ជោគជ័យ​ និងបានដក់ជាប់​ក្នុង​ផ្នត់គំនិត​ សិស្សានុសិស្ស​ យុវជន​ យុវនារី​ ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​យេីង​ដេីម្បី​រុញច្រាន​នាវា​កម្ពុជា​ឱ្យ​ទទួល​បាន​គម្របបៃតង​ ៦០%​ នាឆ្នាំ​២០៥០ ជាក់ជាមិន​ខាន។

ជា​ការពិត​ណាស់​ មកដល់ពេលបច្ចុប្បន្ននេះ​ ប្រទេសកម្ពុជា​យេីង​បាន​នឹង​កំពុងទទួលបាន​នូវ​បរិយាកាស​ខ្យល់​ក្នុង​កម្រិតល្អណាស់​ តាមរយៈ​ការវាស់កម្រិតខ្យល់​របស់អង្គការ​ WHO​ និងកំពុង​ទទួលបាន​ការកោតសរសេីរ​ ពីមជ្ឍដ្ឋាន​អន្ដរជាតិ​ពោល​គឺ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីតប្រទេសស្ថិតក្នុង​តំបន់​អារ៉ាប់រួម​ និង​អឺរ៉ុប​ជាដេីម។

បញ្ហា​ភាព​ស្អា​ត​លេីមេឃ លេីដី​ និងក្នុងទឹក​ កម្ពុជា​ខ្លួនឯង​ផ្ទាល់បាន​នឹងកំពុង​ធ្វេី​សកម្មភាព​យ៉ាង​យក​ចិត្ត​ទុកដាក់​ជាទីបំផុត​ ព្រមទាំង​ទទួល​បាន​ការចូលរួម​ចំណែកពីសំណាក់​អង្គការ​មកពី​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​អឺរ៉ុប​ដេីម្បី​ធ្វេី​ការលុបបំបាត់​ និង​បានលុបបំបាត់​ប្រមាណជាង​ ៥០%​ ធៀបទៅនឹង​ឆ្នាំ​ ២០២២​។

យើង​រួមគ្នា​ដេីម្បី​ភាពស្អាត​ ភាពបៃតង​ និង​ចីរភាព​បរិស្ថាន​កម្ពុជា​។

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍