សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា តាមប្រភពព័ត៌មានមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពកេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតីបានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួនដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា តាមប្រភពព័ត៌មានមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពកេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតីបានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួនដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។

សូមបញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្មហើយខិតខំធ្វើដោយយកចិត្តទុកដាក់សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់រួមនឹងធនាគារដើម្បីធ្វើឱ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ពលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយគឺធ្វើដោយមិនតម្រូវឱ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ។

ដូចនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មានហើយប្រសិនបើមានការប្រព្រឹត្តិដូចករណីខាងលើ សូមរាយការណ៍មកជាបន្ទាន់តាមរយៈផេក និង Telegram Channel ផ្លូវការរបស់សម្តេចធិបតីដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងចំពោះជននោះ។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន #FBID

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍