មេឈ្មួញឈើជើងខ្លាំងឈ្មោះម៉ាប់ និងប្រពន្ធ ដឹកឈើទៅលក់អោយឈ្មួញវៀតណាម តាមច្រកដាក់ដាំក្នុង១យប់ៗមិនក្រោមពីរ៧០រថយន្តបានយ៉ាងរលូន ដោយសារមានខ្នងបង្អែកពីមន្ត្រីធំ ក្នុងខេត្តមណ្ឌលគីរី

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ខេត្តមណ្ឌលគីរី៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីតូចតាចនៅក្នុងខេត្តមណ្ឌលគីរី បានអោយ pnctv online ដឹងថា នៅវេលាម៉ោង២២ និ១៦នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ មេឈ្មួញឈើឈ្មោះម៉ាប់ និងប្រពន្ធបានធ្វើសកម្មភាពចែកកញ្ចាប់(យកថវិការស៊ូកប៉ាន់)អោយគ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកការសែតផងដែរ ដែលនៅតាមដងផ្លូវ ក្នុងម្នាក់ៗ ថវិការចំនួន២០មុឺនរៀល ជាថ្នូរនិងការបិទមាត់ ងាយស្រួលដឹកជញ្ជូនឈើប្រណីតយ៉ាងកក្រើកតាមរថយន្តសាយ៉ុងចេញទៅកាន់ប្រទេសវៀតណាម តាមច្រកដាក់ដាំ ។

មេឈ្មួញឈើជើងខ្លាំងឈ្មោះម៉ាប់ និងប្រពន្ធ ដឹកឈើទៅលក់អោយឈ្មួញវៀតណាម តាមច្រកដាក់ដាំក្នុង១យប់ៗមិនក្រោមពីរ៧០រថយន្តបានយ៉ាងរលូន ដោយសារមានខ្នងបង្អែកពីមន្ត្រីធំ ក្នុងខេត្តមណ្ឌលគីរី

សេចក្តីរាយណ៍បន្តថា ការដឹកជញ្ជូនឈើប្រណិត ទៅកាន់ប្រទេសវៀតណាម របស់មេឈ្មួញឈ្មោះម៉ាប់ និងប្រពន្ធ ខាងលើនេះ បានយ៉ាងរលូនគឺដោយមានការសម្របសម្រួលពីសំណាក់ក្រុមមន្ត្រីពុករលួយក្នុងខេត្តតែម្តង ។
ប្រភពពីខាងប្រជាពលរដ្ឋ តំំណាងសហគមន៍ព្រៃឈើ និងមន្ត្រីតូចតាចក៍បានបង្ហើបអោយ pnctv online ដឹងដែរថា ការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង យកទៅលក់អោយក្រុមឈ្មួុញនៅឯប្រទេសវៀតណាម របស់មេឈ្មួញឈើឈ្មោះម៉ាប់ ខាងលើដំណើរការទៅបានយ៉ាងរលូន តាមច្រកដាក់ដាំ ដែលក្នុងមួុយយប់ៗ មិនក្រោមពី៧០រថយន្ត ខាងលើនេះដោយសារមានខ្នងបង្អែកជាមន្ត្រីធំនៅក្នុងខេត្ត និងគ្រប់ស្ថាប័នពាក់ព័ន្ធជួុយសម្រួុល ជាថ្នូរនិងលុយក្រោមតុយ៉ាងក្រាសក្រែល សម្រាប់មន្ត្រីម្នាក់ៗ ។ ដោយឡែកខាងមន្ត្រីពាក់ព័ន្ធ រួមទាំងអ្នកការសែតដែលបានទទួុលប្រាក់សំណូកពីមេឈ្មួុញខាងលើបានបង្ហើប បើអស់លោកជាមន្ត្រីថ្នាក់ធំៗ មន្ត្រីជំនាញយកលុយដែលឈ្មួុញស៊ូកគ្រប់ៗគ្នាអស់ហើយនោះ ដូច្នេះពួុកគាត់មិនអាចធ្វើអ្វីបានទេ មានតែគេអោយលុយក៍ទទួុលយកដែរទៅ ហើយបើមិនយកខ្លាចខ្លួុនមានបញ្ហា ។
បញ្ហាខាងលើនេះ អង្គភាព pnctv online យើងខ្ញុំនៅមិនអាចសុំការបកស្រាយណាមួុយពីគ្រប់មន្ត្រី នៃស្ថាប័នពាក់ព័ន្ធ រួមទាំងលោក ស្វាយ សំអាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី មួុយនេះបាននៅឡើយទេនារសៀលថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ
ដោយសារមិនមានលេខទូរស័ព្ទ ។ ហើយអង្គភាពយើងរង់ចាំការបកស្រាយរាល់ម៉ោងការងារ តាមរយះលេខទូរស័ព្ទ 017398423 / 0976787588 ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍