អភិបាលខេត្តប៉ៃលិនបានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤
(ខេត្តប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។
ការបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការចូលរួមពីគណៈមេប្រយោគ អប្បមាទ អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពេីពុករលួយ សិស្សានុសិស្សជាបេក្ខជនប្រឡង និងមានការសម្របសម្រួលដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ។
ក្នុងឱកាសនោះ អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ដល់បេក្ខជនប្រឡងទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពក្នុងការប្រឡងដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា បើយើងចេះគឺជាប់ បើបាននិទ្ទេសល្អនឹងទទួលបានរង្វាន់លើកទឹកចិត្តជាពិសេសត្រូវគោរពតាមការណែនាំរបស់គណៈមេប្រយោគឱ្យបានត្រឹមត្រូវក្នុងពេលប្រឡងក្នុងការទទួលបានលទ្ធផលល្អ ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តប៉ៃលិនមានបេក្ខជនប្រឡងចំនួន ៥៦៤នាក់ ស្រី ៣៤១នាក់ ស្វៃរិនចំនួន ៥៤នាក់ ស្រី ២៤នាក់ ដោយចែកចេញជា ២ផ្នែក ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៥៣នាក់ ស្រី ១០០នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមមានចំនួន ៤១១នាក់ ស្រី ២៤១នាក់៕