ក្រសួងព័ត៌មានរៀបចំពិធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជូនបណ្តាអង្គភាពព័ត៌មានទុកអនុវត្ត

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ ប្រធាន និងតំណាងមន្ទីរព័ត៌មានបណ្តារាជធានីខេត្ត ប្រធាន និងតំណាងសមាគមសារព័ត៌មាន ចាងហ្វាង អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាសរុបចំនួនជិត ៣០០នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤៕

ជាមោទនភាពដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានកើតឡើងហើយរៀបចំពិធីមួយដ៏មានសារសំខាន់នារសៀលនេះក្នុងការចែកជូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជូនដល់អ្នកសារព័ត៌មានដើម្បីយកទៅសិក្សាស្វែងយល់បន្ថែម និងយកទៅអនុវត្តនូវចំនុចដែលពាក់ព័ន្ឋជាមួយក្រមសីលធម៌វិជ្ជាជីវៈដែលក្រមសីលធម៌វិជ្ជាជីវៈនេះកើតចេញពីអ្នកសារព័ត៌មានដោយផ្ទាល់ហើយត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាននេះបើតាមប្រសាសន៏របស់ឯកឧត្តមរដ្ឋមន្រ្តីថ្លែងក្នុងអង្គពិធី។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឯកឧត្តមមិនមានគោលការណ៏លុបច្បាប់ស្តីពីរបបសារព័ត៌មានចាស់ទេគឺមានន័យថា ច្បាប់ស្តីពីរបបសារព័ត៌មានដែលមានហើយគឺយើងនឹងបង្កើតបន្ថែមដើម្បីឆ្លើយតបទៅនឹងការវិវដ្តនៃសង្គម ការរៀបចំតាក់តែងច្បាប់ វិសោធនកម្មច្បាប់ក៏ត្រូវដើរស្របទៅនឹងវឌ្ឍនភាពសង្គមដែរគឺដើម្បីការពារនូវសិទ្ឋិ និងតួនាទីរបស់អ្នកសារព័ត៌មានទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តីក៏សូមថ្លែងអំណរគុណដល់សមាគមសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានសម្តែងនូវការគាំទ្រ ហើយរហូតដល់ចេញញត្តិបង្ហាញការគាំទ្រ និងបង្ហាញនូវភាពរីករាយដែលយើងមានសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។ វាគឺជាចំណុចមួយដែលអ្នកសារព័ត៌មានទាំងអស់យកមកប្រើប្រាស់ អនុវត្តហើយទុកជាសំអាង ហើយការដែលជជែកគ្នាគឺយើងមានឯកសារយោងនេះហើយជាចំណុចមួយដែលចាំបាច់បំផុតសម្រាប់បងប្អូនអ្នកសារព័ត៌មានទុកការពារខ្លួនរបស់យើងក្នុងការបំពេញការងារឱ្យមានប្រសិទ្ឋភាពខ្ពស់៕

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍