ល្បែងសុីសងមាន់ជល់អនឡាញ និងឡូតូ8888 ស្ថិតនៅផ្សារដីថ្មី ចំណុចតារាងបាល់ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងសប្បាយមិនខ្វល់ពីអាជ្ញាធរក្នុងមូលដ្ឋាន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ភ្នំពេញ)៖ ប្រភពពីប្រជាពលរដ្ឋដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ ការ៉េប្រាំបី (8888) ស្ថិតនៅផ្សារដីថ្មី ចំណុចតារាងបាល់ទះ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើឱ្យភ្ញៀវចូលលេងយ៉ាងសប្បាយគ្មានខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ចអីសោះឡើយ។

ពេលបានដឹងដំណឹងនេះហើយ នៅថ្ងែទី១៩ ខែតុលា ឆ្នាំ២០២៤ អ្នកសារព័ត៌មានបានចុះដល់ភូមិសាស្រ្តដែលពលរដ្ឋផ្តល់ដំណឹងបានប្រទះឃើញពិតប្រាកដមែន និងបានថតផ្តិតយករូបភាពដើម្បីធ្វើការចុះផ្សាយជូនដល់ថ្នាក់ដឹកនាំឱ្យលោកបានជ្រាបជាព័ត៌មាន។

ពលរដ្ឋដែលមិនសប្បាយចិត្តនឹងល្បែងសុីសងបានសំណូមពរដល់លោកសេង គន្ធ អភិបាលនៃគណៈភិបាល ខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យ ស្រាវជ្រាវទៅលើទីតាំងខាងលើនេះផងទានដើម្បីរក្សានូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះផង និងឱ្យស្របទៅនឹងពាក្យស្លោក ភូមិ-ឃុំមានសុវត្ថិភាព គ្មានអំពើលួច ឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាលដាក់ជូនឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត។

ជាពិសេសពិនិត្យមើលអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន តើគាត់កំពង់ធ្វើអ្វីដែរបានជាបណ្តែតបណ្តោយឱ្យមានល្បែងសុីសង កើតមានក្នុងតំបន់ដែលគាត់គ្រប់គ្រងបានយ៉ាងដូច្នេះ?

សូមរំលឹកថា: កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានីតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ដោយគ្មានការលើកលែង។ សូមបញ្ជាក់ថា ទីតាំងល្បែងសុីសងខាងលើ កន្លងមកធ្លាប់ព្រួតវាយអ្នកសារព័ត៌មានម្តងរួចមកហើយ៕

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំគ្រាន់តែជាព្រាបនាំសារពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំឱ្យប្រជាពលរដ្ឋបានដឹងតែប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មានគឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

ជំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺពីម្ចាស់ទីតាំង និងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍