ឯកឧត្តម ឆាយ ឫទ្ធិសែន ពិនិត្យស្ថានភាពផ្លូវ និងទីតាំងសង់ស្ពាននៅស្រុកកូនមុំ និងស្រុកលំផាត់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តរតនគិរី)៖ នាថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរួមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែងដូចខាងក្រោម៖

-ខ្សែទី១ ៖ ឈ្មោះ កញ្ចាញ-ចាអុង-ហាត់ប៉ក (RK-3) គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូ ២ ជាន់ ប្រវែងសរុប ៣៨,៦០ គីឡូម៉ែត្រ ក្នុងនោះប្រវែង ក្រសួងបានដាក់បញ្ចូលក្នុងគម្រោងស្ដារបន្ទាន់របស់មន្ទីរប្រវែង ៧គម ស្ថិតក្នុងឃុំត្រពាំងច្រេស ដល់ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។ ខ្សែផ្លូវនេះត្រូវបានក្រសួងដាក់ជួសជុលជាផ្លូវល្បាយក្រួសប្រវែង ៧គីឡូម៉ែត្រ និងឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីជួសជុលលក្ខណៈបន្ទាន់ជាផ្លូវល្បាយក្រួសប្រវែង ៣គីឡូម៉ែត្រជូនប្រជាពលរដ្ឋប្រើប្រាស់មុននឹងលើកកម្រិតផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខណ្ឌគម្រោង NRCIP។

-ខ្សែទី២ ៖ គម្រោងស្ថាបនា​ ផ្លូវដីល្បាយក្រួសប្រវែង ៩គីឡូម៉ែត្រ និងបានពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ ១កន្លែងមានប្រវែង ៦០ ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរីក្នុងគម្រោងទឹកជំនន់។

បន្ទាប់មកឯកឧត្ដមរដ្ឋមន្រ្ដីរួមដំណើរដោយ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្ត និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាបព្រមទាំងប្រតិភូបានអញ្ជើញទៅពិនិត្យទីតាំងសាងសង់ស្ពានមួយកន្លែងឆ្លងកាត់អូរទទឹងមានប្រវែង ៣៦ម៉ែត្រ ស្ថិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់។​ បច្ចុប្បន្នទីតាំងនេះមិនទាន់មានស្ពានឆ្លងកាត់នៅឡេីយ​ដោយប្រជាពលរដ្ឋត្រូវប្រេីប្រាស់ទូកដេីម្បីចម្លង។ ក្នុងឱកាសចុះត្រួតពិនិត្យនេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ​ ឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី​ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានដែក​ បណ្តោះអាសន្នសម្រាប់សម្រួលដល់ការធ្វេីដំណេីរបស់ប្រជាពលរដ្ឋទៅមក។

សូមបញ្ជាក់ផងដែរថា ការអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវខ្សែទី១ និងទីតាំងសាងសង់ស្ពានមួយកន្លែងខាងលើនេះ ដើម្បីឆ្លើយតបតាមសំណូមពរ និងសេចក្ដីត្រូវការជាចាំបាច់របស់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍