ក្រោយមិនរំពឹងទុកថា ទទួលបាននូវភាពយុត្តិធម៌ បាត់បង់ទំនុកចិត្ត អស់ក្ដីសង្ឃឹមចំពោះលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាល ក្រុមអាជីករបានស្នើសុំសម្តេចតេជោ និងសម្តេចធិបតីជួយរកយុត្តិធម៌ឱ្យជនរងគ្រោះ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តកណ្តាល)៖ ក្រោយពីបានទទួលព័ត៌មានថា អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាលហើយកិច្ចអន្តរាគមន៍ដោះស្រាយក៏មិនទាន់ទទួលបានភាពយុត្តិធម៌នោះ ប្រជាពលរដ្ឋ និងក្រុមអាជីវករក៏បាននាំគ្នាស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយឱ្យក្រុមគ្រួសារក្រីក្រឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អ៊ឹម អូន ដែលត្រូវបានបុគ្គលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ រំលោភបំពានយកតូបលក់ដូររបស់គាត់។

ចាប់តាំងពីពេលតូបលក់ដូរត្រូវបានគេរំលោភយក គ្រួសារក្រីក្រថែមទាំងមានជំងឺទឹកនោមផ្អែមប្រចាំកាយផងនោះ ឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អុឹម អូន បានចល័តតាមរទេះលក់ស្លាបមាន់ គ្រួច ប្រហិតបំពង និងសាច់គោអាំងនៅក្នុងភូមិទាំងក្តីទន្ទឹងរង់ចាំដំណោះស្រាយដោយយុត្តិធម៌ទទួលបានតូបលក់ដូរមកវិញ។ ក្នុងសកម្មភាពកំពុងលក់ដូរនៅលើផ្លូវបេតុងក្នុងភូមិ គាត់បាននិយាយរៀបរាប់ពីការលំបាកឱ្យដឹងថា មន្ត្រីនៅក្នុងការិយាល័យអន្តរវិស័យខេត្តកណ្តាលបាននិយាយប្រាប់ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ក្រោយពីគាត់បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ដោះស្រាយពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានចាត់ឱ្យអភិបាលស្រុកកោះធំដោះស្រាយរួចរាយការណ៍មកខេត្តវិញប៉ុន្តែអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បែរជាធ្វើរបាយការណ៍បង្វែរសាច់រឿងដោះស្រាយករណីរៀបចំសណ្តាប់ធ្នាប់ដាក់ជូនឯកឧត្តមអភិបាលខេត្តទៅវិញគឺមិនបានកោះអញ្ជើញគាត់ទៅដោះស្រាយតាមពាក្យបណ្តឹងសុំអន្តរាគមន៍ដោះស្រាយករណីគេចូលបំពានយកតូបលក់ដូររបស់គាត់ទេ ។

គួរបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកោះធំសុទ្ធតែបានឃើញ និងបានដឹងហើយថែមទាំងបាននាំគ្នាផ្តិតមេដៃអះអាងថា ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ពិតជាមានទីតាំងតូបលក់ដូរ ដែលគេរំលោភបំពានយកពិតប្រាកដមែន ខណៈពេលដែលក្រុមគ្រួសារគាត់មានធុរៈផ្អាកលក់ដូរមួយរយៈខ្លីដោយសារឈ្មោះ កើត ភូ មានជំងឺជាទម្ងន់ហើយត្រូវប្រពន្ធកូននាំយកទៅព្យាបាលនៅប្រទេសវៀតណាមក្រោយពីបញ្ចប់ជម្ងឺកូវីដ-១៩។

បើតាមប្រភពព័ត៌មានពីមហាជនដាក់ការសង្ស័យថា ប្រហែលមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្វើស៊ីតូបរបស់ប្រជាពលរដ្ឋរងគ្រោះជំពាក់វគ្គវិន ដោះស្រាយមិនចេញដែលស្ថិតក្រោមស្នាដៃលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំទេដឹងទើបលោកធ្វើរបាយការណ៍ភូតកុហកឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបង្វែរសាច់រឿងទៅវិញ។

មិនតែប៉ុណ្ណោះលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ការចុះផ្សាយរបស់គេហទំព័រ និងសារព័ត៌មានគឺផ្ទុយស្រឡះពីការពិតមិនតែប៉ុណ្ណោះលោកទុករយៈពេល២៤ម៉ោងឱ្យសារព័ត៌មាននោះមកបំភ្លឺនៅរដ្ឋបាលស្រុក ការចេញសេចក្តីប្រកាសព័ត៌មាននេះហាក់បីដូចជាមានការបិទបាំងរឿងលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ ដែលធ្វើរបាយការណ៍បង្វែរសាច់រឿងភូតកុហកឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលក៏ដូចជាបំបាក់ស្មារតីមកលើអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ និងបានបង្ហាញភាពអសកម្មខ្លះៗជូនថ្នាក់ដឹកនាំ សង្ស័យប៉ះកន្លែងរសើបរបស់លោកអភិបាលស្រុកកោះធំហើយទើបច្រឡោតក្តៅស្លឹកត្រចៀកបែបនេះនោះ? ឬមួយប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជាទេដឹង?

សូមបញ្ជាក់ថា អង្គភាពសារព័ត៌មានយើងចុះផ្សាយដោយយោងទៅតាមលិខិតចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល និងយោងទៅតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកកោះធំចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និងយោងតាមលិខិតលេខ០៧២៨ របស់រដ្ឋបាលស្រុកកោះធំចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងយោងតាមពាក្យសុំអន្តរាគមន៍ដោះស្រាយរបស់ឈ្មោះ កើត ភូ និងអ្នកស្រី អ៊ឹម អូន រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ព្រមទាំងលិខិតបង់ប្រាក់ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០៕

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍