រដ្ឋបាលស្រុកអូររាំងឪគៀងគរប្រជាពលរដ្ឋក្នុងតំបន់បន្តអនុវត្តយុទ្ឋនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

លោក ទេស ឆន មេឃុំដំរិល ដឹកនាំក្រុមប្រឹក្សាឃុំ យុវជនគណបក្សឃុំ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវតាមបណ្ដាភូមិក្នុងឃុំ រួមមានភូមិដំរិលទី១ ភូមិដំរិលទី៣ ភូមិដំរិលទី៤ ភូមិយាកជើង និងភូមិយាកត្បូង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ការចុះសម្អាតបរិស្ថាននេះគឺក្នុងគោលបំណងដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជនឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ការពារបរិស្ថានជាពិសេសចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលដាក់ចេញដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

គួររំលឹកផងដែរថា ក្រសួងបរិស្ថានបានប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងមក បន្ទាប់ពីការសាកល្បង «យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដទៃទៀតក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំបានជោគជ័យហើយនោះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្តថ្មីមួយទៀតហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនជាង ៨លាន អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍