ពលរដ្ឋមកពីទីជិតទីឆ្ងាយប្រមាណជាង១ម៉ឺននាក់បានមកមើលការប្រណាំងទូក ប្រណាំងកាណូត និងប្រគុំតន្ត្រីដែលរៀបចំដោយរដ្ឋបាលស្រុកកំពង់លែងក្នុងឱកាសអបអរសាទរក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបសំពះព្រះខែ ឆ្នាំ២០២៤

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋអញ្ជើញមកពីទីជិតទីឆ្ងាយប្រមាណជាង១ម៉ឺននាក់បានមកមើលការប្រគុំតន្រ្តី និងប្រណាំងទូក ប្រណាំងកាណូតដែលរៀបចំដោយរដ្ឋបាលស្រុកកំពង់លែង ការប្រណាំងទូកនេះបានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានឱ្យដឹងថា ការប្រណាំងទូកនេះ រៀបចំធ្វើឡើងដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរក្នុងគោលបំណងចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណីជាតិដែលមានតាំងពីយូរលង់ណាស់មកហើយសំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់យើងបានបន្សល់ទុកឱ្យ និងថែរក្សាបានគង់វង្សទៀតផង។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលស្រុកកំពង់លែងបានរៀបចំពិធីសប្បាយៗជាច្រើនដែលមានរយៈពេល ៦ថ្ងៃ ចាប់តាំងពីថ្ងៃទី២៤ រហូតមកដល់នឹងថ្ងៃទី២៩ ខែតុលានេះផងដែរ គួររំលេចផងដែរថា ការប្រារព្ធពិធីនេះ រដ្ឋបាលស្រុកក្រោមការដឹកនាំរបស់លោកអភិបាលស្រុកកំពង់លែង លោកយ៉ែម លក្ខិណាគឺបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាំងពីលោកអភិបាលមកកាន់ជាអភិបាលស្រុក។

 

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍