តើម្ចាស់ផេកឈ្មោះខោអាវខ្នាតធំបោះដុំរកស៊ីលក់តាមប្រព័ន្ធអនឡាញរកស៊ីសុចរិតទៀងត្រង់ដែរឬយ៉ាងណា?
(ភ្នំពេញ)៖ រឿងថ្មីប្លែកទៀតហើយ អ្នករកស៊ី លក់តាមប្រព័ន្ធអនឡាញដែលមាន account facebook page ឈ្មោះ ខោអាវ ខ្នាតធំបោះដុំត្រូវបានអតិថិជនធ្វើការកុម្មង់តាមរយៈការឡាយផេកខាងលើ បានកុម្មង់ទិញខោអាវពិតជាហួសចិត្តទៅលើម្ចាស់ផេក ឈ្មោះ ខោអាវខ្នាតធំបោះដុំដែលអតិថិជន បានបាញ់លុយឱ្យហើយមិនបានទទួលរបស់បែរជាទទួលបានតែនូវពាក្យអសុរោះ និងជេរប្រមាថមើលងាយដល់ម្តាយអតិថិជនទៅវិញ? មហាជនជាច្រើនកំពុងតែអស់ជំនឿទៅលើបុគ្គលដែលលក់តាមអនឡាញតែងតែរកស៊ីធ្វើឱ្យប៉ះពាល់ដល់ដំណើរការចរន្តសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកំពុងខិតខំបន្តការអភិវឌ្ឍន៍ និងបន្តជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះអ្នកលក់តាមអនឡាញមួយចំនួនដែលកំពុងប្រព្រឹត្តនូវទង្វើអសីលធម៌ប៉ះពាល់ដល់សង្គមជាតិ និងអាចឈានដល់ការបាត់បង់នូវកាតព្វកិច្ច ពន្ធចំណូលរបស់រដ្ឋផងដែរ។
នេះបើយោងតាមអតិថិជនដែលបានកុម្មង់ទិញអ្នកលក់អនឡាញដែលមាន account facebook page (ខោអាវខ្នាតធំបោះដុំ) បានផ្ដល់ប្រភពព័ត៌មានបានដឹងបន្ថែមទៀតថា អស់រយៈពេលជាងមួយខែកន្លះមកហើយ នៅពេលម្ចាស់កុម្មង់សួរនាំទៅស្រាប់តែម្ចាស់ផេកខាងលើដូចជាមានការក្តៅក្រហាយក៏ដកចេញពីក្នុងគ្រុបរួចហើយក៏ឆាតមកជេរប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់ម្តាយអ្នកកុម្មង់ទិញទៅវិញ។ មិនគួរណាអ្នករកស៊ីតាមអនឡាញម្ចាស់ផេកឈ្មោះខោអាវខ្នាតធំបោះដុំបានប្រើពាក្យអសុរោះមកលើអតិថិជន គ្មានសីលធម៌ និងវិជ្ជាជីវៈសមជាអ្នករកស៊ីដោយសុចរិតត្រឹមត្រូវនោះឡើយ។
ជាធម្មតាទេ អ្នកលក់អ្វីក៏ដោយត្រូវគិតថា អតិថិជនគឺជាថៅកែរបស់អ្នកលក់ មិនត្រូវគិតអតិថិជនគឺជាខ្ញុំកញ្ជះរបស់អ្នកលក់នោះឡើយ។
អតិថិជនកុម្មង់អស់លុយហើយមិនបានរបស់បែរជាត្រូវអ្នកលក់តាមអនឡាញខាងលើប្រើពាក្យអសុរោះ ប្រមាថដល់ម្តាយទៀត អតិថិជនរូបណាដែលគេមិនឈឺចាប់ ដោយសារតែសម្ដីរបស់អ្នកលក់ មិនចង់បាននូវអតិថិជនយូរអង្វែងហើយទង្វើមួយមិនគួរណាអ្នករកស៊ីលក់ដូរធ្វើមកលើអតិថិជន ឬអ្នកទិញអីវ៉ាន់យ៉ាងដូច្នេះនោះទេ។
ប្រជាពលរដ្ឋក៏ដូចជាអតិថិជនដែលធ្លាប់បាន ចាញ់បោកអ្នកលក់តាមប្រព័ន្ធអនឡាញ មួយចំនួនបានស្នើសុំដល់សមត្ថកិច្ចមន្ត្រីពាក់ព័ន្ធជាពិសេសដល់ប្រមុខរាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល និងជនខិលខូចរូបណាដែលតែងតែភូតកុហក បោកប្រាស់ប្រជាពលរដ្ឋ។
គួររំលឹកផងដែរថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ហើយដែលតែងតែបានចាញ់បោកអ្នកលក់តាមរយៈបណ្ដាញសង្គមអនឡាញមួយចំនួនឱ្យដាក់លុយជាមុនហើយមិនយករបស់ឱ្យ ខ្លះទៀតយករបស់មកឱ្យតែមិនបានទៅតាមអ្វីដែលអតិថិជនបានកុម្មង់នោះឡើយ ពេលចង់សួរនាំ ទូរស័ព្ទខលចូលតែមិនលើកហើយក៏មានអ្នកលក់អនឡាញមួយចំនួនក៏គេមាន ភាពច្បាស់លាស់ត្រឹមត្រូវ ហ៊ានស៊ីហ៊ានសងជាមួយអតិថិជនតាមអ្វីដែលអតិថិជនបានកុម្មង់ទិញរបស់ខ្លួនផងដែរ។
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺជុំវិញអត្ថបទដែលបានចុះផ្សាយខាងលើពីម្ចាស់ផេករៀងរាល់ម៉ោងធ្វើការតាមរបបស្ដីពីច្បាប់សារព័ត៌មាននៅកុម្មង់។