ល្បីថាផ្សារទំនើបបឹងត្របែកផ្លាហ្សាបានក្លាយទៅជាសំបុកល្បែងស៊ីសងគ្រប់ប្រភេទ មានទាំងខារ៉ាអូខេ ក្លឹបកំសាន្តតើពិតដែរឬទេ? សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យមើលផងទាន
(ភ្នំពេញ)៖ ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្សារទំនើបបឹងត្របែកផ្លាហ្សាបានក្លាយទៅជាផ្សារចែកចាយបនល្បែងខុសច្បាប់គ្រប់ប្រភេទទៅវិញមានទាំងខារ៉ាអូខេ ក្លឹបកំសាន្តថែមទៀតផង នេះជាចំណុចខ្សោយ របស់អាជ្ញាធរពាក់ព័ន្ធប្រចាំតំបន់ចំណែកលោកអធិការនគរបាលខណ្ឌចំការមន ប្រហែលជាត្រូវថ្នាំសណ្ដំរបស់ម្ចាស់ទីតាំងខាងលើហើយមើលទៅបានជារក្សាភាពស្ងៀមស្ងាត់មិនហ៊ានចុះបង្ក្រាបទីតាំងសំបុកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង ខារ៉ាអូខេ ក្លឹបកំសាន្ត ស្ថិតនៅផ្សារទំនើបផ្លាសាបឹងត្របែក ជាន់ទី២ ជាន់ទី៣នៃផ្សារទំនើបមួយនេះ។
ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះបានផ្ដល់ព័ត៌មានឱ្យអង្គភាពអ្នកសារព័ត៌មានយើងដឹងថា នៅក្នុងក្លឹបកំសាន្តនៃផ្សារទំនើបបឹងត្របែកផ្លាហ្សានេះក៏មានការជួញដូរផ្លូវភេទ ប្រើគ្រឿងញៀន ថ្នាំគ្រវី ស៊ីសា និងបារីអេឡិចត្រូនិចផងដែរ។
ប្រភពដដែលក៏បានបញ្ជាក់ទៀតថា ទីតាំងខារ៉ាអូខេ ក្លឹបកំសាន្ត ខាងលើនេះ មានជួញដូរផ្លូវភេទ និងបង្កប់ល្បែងស៊ីសង កន្លែងនេះក៏មានអ្នកកាងឈ្មោះលោកម្ចាស់ {សឺម៉ាសាន }មានវ័យចំណាស់ដែលមានរហស្សនាមថា {ស្ដេចក្រាញ់កាងល្បែងស៊ីសងខុសច្បាប់}។
មហាជន និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបាននិយាយចាក់ចេក ចាក់ស្ករតាមតុកាហ្វេបានចោទសួរថា តើភាពអសន្តិសុខសង្គមបែបនេះគឺអាជ្ញាធរ និងសមត្ថកិច្ចឬក៏មន្ត្រីជំនាញណាខ្លះដែលមានកាតព្វកិច្ចក្នុងការបង្ក្រាបបទល្មើសទាំងអស់នេះ? ឬមួយថាពួកគាត់ទុកឱ្យមានបទល្មើស ក្លឹបកំសាន្តបង្កប់ទៅដោយការជួញដូរផ្លូវភេទ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងភាពអនាធិបតេយ្យបែបនេះកើតឡើងដើម្បីទុកបម្រើផលប្រយោជន៍ឱ្យពួកគាត់បន្តទៅមុខទៀតឬយ៉ាងណា?
ចំណែកឯលោកអភិបាលខណ្ឌចំការមន និងលោកអធិការនគរបាល ខណ្ឌចំការមនវិញ លោកទាំងទ្វេកំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ សង្ស័យថា ជាឆ្នាំងបាយរបស់អស់លោកហើយមើលទៅ ឬមួយកន្ទេលធំ បន្លំដេកទើបបានជាបណ្ដែតបណ្ដោយឱ្យនៅក្នុងមូលដ្ឋានខណ្ឌចំការមនមានភាពអសន្តិសុខបែបនេះ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌចំការមន ក៏បានស្នើសុំទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង សូមឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយមានចំណាត់ការ និងបង្ក្រាប ទីតាំងសំបុកល្បែងដុះស្លែដ៏ធំសម្បើមមហិមា មួយនេះនៅក្នុងផ្សារទំនើបបឹងត្របែកផ្លាហ្សា ដោយក្តីអនុគ្រោះផងទាន។
សូមរំលឹកថា: កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី {ហ៊ុន ម៉ាណែត} បានដាក់បទបញ្ជាឱ្យអភិបាលរាជធានីខេត្តទាំង២៥ ខេត្ត/ក្រុង/រាជធានី តម្រូវឱ្យបង្រ្កាបបានទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំ ដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេស ៗដោយគ្មានការលើកលែង។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលធ្វើការបកស្រាយតាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ៕