ឯកឧត្តម ង៉ូវ បូរីណា​ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន»

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ភ្នំពេញ​)៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន» និងមានការអញ្ជើញចូលរួមពីឯកឧត្ដម កែវ សុភគ៌ អគ្គធិការនៃអគ្គធិការដ្ឋានក្រសួងបរិស្ថាន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពចំណុះទីស្តីការក្រសួងបរិស្ថានជាច្រើនរូបចូលរួម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន​។

ក្នុងឱកាសនោះផងដែរ​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការបានមានប្រសាសន៍លើកឡើងថា ការងារអធិការកិច្ចនិងអភិបាលកិច្ចល្អគឺជាមុខងារដ៏សំខាន់មួយនៃការគ្រប់គ្រងរដ្ឋ ស្ថាប័ន អង្គភាពហើយក៏ជាការត្រួតពិនិត្យតាមដានអង្កេតស្រាវជ្រាវដោះស្រាយ និងវាយតម្លៃលើការអនុវត្តលិខិតបទដ្ឋាន និងគោលនយោបាយរបស់រដ្ឋាភិបាលឬស្ថាប័នរដ្ឋដែលបានដាក់ចេញដើម្បីត្រួតពិនិត្យវាយតម្លៃ និងចាត់វិធានការម៉ឺងម៉ាត់លើបុគ្គលឬស្ថាប័នរដ្ឋឱ្យប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់កំណត់សំដៅលើការការពារផលប្រយោជន៍របស់រដ្ឋ និងប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការបន្តទៀតថា ដើម្បីចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ពិសេសការចូលរួម និងជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាពដែលមានយុទ្ធសាស្ត្រស្នូល និងយុទ្ធសាស្ត្របីទៀតរួមមាន «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ដើម្បីអនុវត្តឱ្យចំគោលដៅសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យទៅជាផលប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ព្រមទាំងចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល។ ឆ្លើយតបនឹងទិដ្ឋភាពខាងលើនេះ អគ្គធិការដ្ឋានត្រូវរៀបចំផែនការសកម្មភាពផែនការយុទ្ធសាស្រ្តនិងធ្វើបុរេសកម្មដើម្បីចុះធ្វើអធិការកិច្ចនិងចុះស្រាវជ្រាវបាតុភាពផ្សេងៗ ឬភាពអសកម្មនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំរបស់ប្រធានអង្គភាព និងមន្រ្តីពាក់ព័ន្ធក្នុងវិស័យបរិស្ថានសំដៅឆ្ពោះទៅចូលរួមអនុវត្តសកម្មភាពនានាដែលមាននៅក្នុងយុទ្ធសាស្រ្តស្នូលដែលផ្តោតសំខាន់លើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ, ការកសាង រដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ៕

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍