ពីធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ នៅសាលប្រជុំមន្ទីរសុខាភិបាល នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនដោយមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្តផងដែរ។

យោងតាមដីការបស់រដ្ឋបាលខេត្តប៉ៃលិន អានដោយលោក ញ៉ូវ គង្គារ នាយកទីចាត់ការធនធានមនុស្សនៃរដ្ឋបាលខេត្ត លេខ ០២៧/២៤ ដក.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការបានសម្រេចផ្ទេរភារកិច្ច៖

១-លោកវេជ្ជបណ្ឌិត កឹម សំណាង អត្តលេខ១៨៥០២០០៤៦៦ ឋានន្តរសក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១ ផ្ទេរភារកិច្ចពីប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ឱ្យមកកាន់មុខតំណែងជាប្រធានការិយាល័យ និយ័តកម្មសុខាភិបាល។

២- លោកវេជ្ជបណ្ឌិត លី មករា អត្តលេខ១៧៧០២០០២២៥ ឋានន្តរសក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ដីកាលេខ ០២៨/២៤ ដក.តត ស្តីពីការបញ្ចប់ភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ៖

១-លោក ង៉ុច សេងធួន អត្តលេខ ១៨៥០២០០១២២ ក្របខណ្ឌលេខាធិការរដ្ឋបាល ថ្នាក់លេខ៥ បញ្ចប់ភារកិច្ចពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុឱ្យមកជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែក។

២- លោកស្រី ហ៊ឹម សានិត អត្តលេខ ២៧៧១២០០០១២ ឋានន្តរសក្តិក្រមការដើមខ្សែ ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត។

បន្ទាប់ពីមន្ត្រីរាជការដែលទើបទទួលមុខតំណែងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំងអស់ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ និងបានជំរុញដល់មន្ត្រីរាជការមន្ទីរសុខាភិបាលទើបទទួលមុខតំណែងថ្មីត្រូវបន្តចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យល្អដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើងដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះចំណេះជំនាញគ្រូពេទ្យខ្មែរយើងមានការរីកចម្រើនខ្លាំង មិនចាញ់គ្រូពេទ្យនៅបរទេសឡើយហើយធនធានមនុស្សក៏មានកាន់តែច្រើនឡើង និងមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពនៅតាមបណ្តាឃុំ/សង្កាត់ក៏មានច្រើនដូច្នេះបុគ្គលិកសុខាភិបាល និងលោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋយើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ប្រកបដោយវិជ្ជាជីវ:របស់ខ្លួនឱ្យបានសមរម្យ រួសរាយរាក់ទាក់ និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់៕

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍