បុគ្គល​មាន​ឥទ្ធិពល​ក្នុងខេត្តពោធិ៍សាត់ម្នាក់​សាងសង់របងថ្មហ៊ុមព័ទ្ធរំលោភយកដីប្រឡាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ពោធិ៍សាត់)៖ កាលពីកន្លងទៅសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក ប្រឡាយ អូរ បឹង ស្ទឹង ទន្លេ និងអាងទឹកជាដើមសុទ្ធសឹងតែជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឬមន្ទីរធនធានទឹកនិងឧតុនិយមរបស់ខេត្តនីមួយៗ។ បើទោះបីជាប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលនៅតាមចំណីបឹង ព្រែក អូរ និងដីអាងទឹកក៏ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរជំនាញមិនទទួលស្គាល់ចេញប័ណ្ណកម្មសិទ្ធិឱ្យ និងមិនអាចធ្វើការលក់ដូរបានឡើយប្រសិនបើប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់ហ៊ានរំលោភបំពានលក់ដីបឹង ព្រែក ទន្លេ អូរ ស្ទឹង ឬអាងទឹកត្រូវមានទោសទណ្ឌ។

ដោយឡែកដីប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិស្វាយចំបក់​ ឃុំស្វាយលួង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលប្រើប្រាស់ទឹកក្នុងប្រឡាយនោះដើម្បីស្រោចស្រប់ផលដំណាំស្រូវ​ត្រូវបានមនុស្សម្នាក់​ដែលមាន​ឥទ្ធិពល​ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុងសាលាខេត្តពោធិ៍សាត់ធ្វេីរបងថ្មហ៊ុមព័ទ្ធប្រឡាយជុំវិញ​ដែលអាចបណ្ដាលឱ្យស្ទះចរន្តទឹកហូរយកធ្វើការកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ​នេះ​បេីតាម​ការលេីករាយការណ៍​របស់​មន្ដ្រី​សាលា​ខេត្ត​ពោធិ៍សាត់​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ។

ការសាងសង់របងថ្ម​ដ៏រឹងមាំ​ពីសំណាក់បុគ្គលដែល​មាន​ឥទ្ធិពល​ម្នាក់នោះសង្ស័យថាគ្មានច្បាប់ទម្លាប់អ្វីនោះទេ​ពោល​ព្រោះតែអាងអំណាច និងឥទ្ធិពលរបស់ខ្លួនទេីបមន្ដ្រីជំនាញពាក់ព័ន្ធ​ហាក់គ្មានឆន្ទៈ និងគ្មានវិធានការដើម្បីទប់ស្កាត់នោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំ​ខាងលេី​នោះលើកឡើងថា ការដែលធ្វើអ្វីតាមតែអំពើចិត្ត ហ៊ានបំពានច្បាប់ លួចសាងសង់របង និងហ៊ុមព័ទ្ធលើប្រឡាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន (មិនខុសពីការលើកឡើងតៗគ្នា អ្នកចេះច្បាប់ដឹងច្បាប់ រំលោភច្បាប់នោះទេ)។

ការ​សាងសង់​របងថ្ម​ហ៊ុមព័ទ្ធប្រឡាយទឹក​របស់បុគ្គលនោះ ឯកឧត្ដម​អភិបាលខេត្តពោធិ៍សាត់ និងក្រសួងធនធានទឹកនិងឧតុនិយម​គឺពុំ​គួរ​បណ្តែតបណ្តោយតទៅទៀតបាន​ទេ​ប្រសិន​បេី​មិន​មាន​វិធានការ​ទប់ស្កាត់​នោះច្បាស់ណាស់​ដីប្រឡាយទឹកនោះ​នឹងក្លាយជាដីឯកជន​ (ជាកម្មសិទ្ធិរបស់​បុគ្គល​ម្នាក់នោះ) ជាក់ជាមិនខានឡើយ។

អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ពុំអាច​សុំការ​បំភ្លឺ​ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់បាននោះទេទូរសព្ទចូល​ប៉ុន្តែ​ពុំមាន​អ្នកលេីក​។

ក្រោយ​ពី​អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​បាន​ទទួល​ដំណឹង​នេះ​ អង្គភា​ពសារព័ត៌មាន​យេីង​ខ្ញុំ​សូមធ្វេី​ជា​ព័ត៌មាន​រាយការណ៍​គោរព​ជូនពរ​ ឯកឧត្ដម​អភិបាល​ខេត្ត​ និង​មន្រ្ដី​ជំនាញ​ សូមមេត្ដា​ចុះពិនិត្យ​ និង​ធ្វេី​ការ​ចុះផ្សាយ​ដេីម្បី​ជូន​ដំណឹង​នេះ​បានជ្រាប​ដល់​មហាជន​ក៏ដូច​ជា​ថ្នាក់ដឹកនាំ​មេត្ដា​ជ្រាប។

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ​គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ពុំបាន​មួលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់មន្រ្ដី​សាលាខេត្ត​ពោធិ៍សាត់​នោះឡេីយ។

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍