ក្នុងទឹកដីខណ្ឌទួលគោកមានទីតាំងមួយកន្លែងបង្កប់ល្បែងណេតតែមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាប

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខណ្ឌទួលគោក)៖ មានទីតាំងមួយកន្លែងដែលបង្កប់ល្បែងស៊ីសងប្រភេទ “ណែត Net ” ដែលមានទីតាំងស្ថិតនៅផ្លូវ ៣០៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ចំពោះទីតាំងខាងលើកនេះបើកទទួលភ្ញៀវអ្នកញៀនល្បែងទាំងប្រុស ទាំងស្រីមិនថាយប់ឬថ្ងៃតែងតែមានមនុស្សចេញចូលមិនចេះដាច់ហាក់បីដូចជាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានសោះឡើយ។

ដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំសូមអំពាវនាវហើយក៏សូមស្នើសុំដល់អធិការខណ្ឌទួលគោកសូមមេត្តាបញ្ជាកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យទីតាំងខាងលើនេះផងដើម្បីរក្សាបាននូវភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាពទាំង ៧ ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលប្រជាពលរដ្ឋចង់បាន។

យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ផ្សព្វផ្សាយល្បែងតាមដងផ្លូវទីសាធារណៈលើកលែងបដាតាមកាស៊ីណូស្របច្បាប់លើសពីនេះលោករដ្ឋមន្រ្តីថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញហើយធ្វើរបាយការណ៍ជូនអគ្គស្នងការ​​​ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានីតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មានគឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍