ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា ជូហ៊ី អាន (Joohee Anh)

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ភ្នំពេញ​)៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា ជូហ៊ី អាន (Joohee Anh) ប្រធានក្រុមផ្នែកហិរញ្ញប្បទានប្រែប្រួលអាកាសធាតុនៃធនាគារធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារធនាគារអភិវឌ្ឍន៍កូរ៉េ និងបានលើកឡើងនូវការងារជាអាទិភាពរបស់ក្រសួងបរិស្ថានដែលសំដៅដល់សសរត្តម្ភទាំង ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី តំណាងប្រតិភូនៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) កញ្ញា ជូហ៊ី អាន ក៏បានសម្តែងនូវការសាទរចំពោះភាពស្អាតរបស់កម្ពុជាតាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការងារអាទិភាពរបស់ក្រសួងបរិស្ថានជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមករវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍កូរ៉េ(KDB) ដែលក្រសួងបរិស្ថានបានគាំទ្រលើមូនិធិអាកាសធាតុបៃតង(GCF)។

សូមជម្រាបជូនថា ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ធ្លាប់បានសរសេរលិខិតថ្លែងអំណរគុណជូនចំពោះក្រសួងបរិស្ថាន ដែលបានរួមចំណែកក្រោមកិច្ចសហប្រតិបត្តិការរៀបចំគម្រោងមូលនិធិអាការធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្មដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ «Collaborative R&DB Programme for Promoting the Innovation of Climate Technopreneur ship»៕

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍