សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន៖ អ្នកនាំពាក្យក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជ្រាបថា កាលពីពេលថ្មីៗនេះ សារព័ត៌មាន ABC News ដែលមានមូលដ្ឋាននៅក្រៅប្រទេសបានយករូបភាពមានប្រភពមិនច្បាស់លាស់ និងរូបភាពចាស់ៗទៅកាត់តហើយបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ (Disinformation) មិនបានឆ្លុះបញ្ចាំងពីការពិត និងតថភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននាំឱ្យសាធារណជនមានការភ័ន្តច្រឡំលើករណីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។