ពីរនាក់ប្ដី និង ប្រពន្ធ ខណៈជិះម៉ូតូឌុបគ្នាមកកម្មវិធីការបងប្អូន ត្រូវរថយន្តបើក បុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ខេត្តបាត់ដំបង = យោងតាមសេចក្តីរាយការណ៍ខាងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែបានបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរខាងលើកើតឡើងបង្កនិងរថយន្តបានបណ្ដាលឲ្យជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបានរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរវេលាម៉ោង 16 និង 10 នាទីល្ងាចថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2016 នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចក្រុមទី 17 ភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ តាមបណ្តោយផ្លូវជាតិលេខ 6 ចន្លោះគីឡូម៉ែត្រលេខ 282 និង 283 ។ នគរបាលបានបន្តថាជនរងគ្រោះជនទី ១មានឈ្មោះ សុខ ហាម ភេទប្រុស អាយុជាង 52 ឆ្នាំ និងជនរងគ្រោះទី ឫ ឈ្មោះឈិត សៅ ភេទស្រីត្រូវជាប្រពន្ធអាយុ 49 ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិព្រៃប៉ែន ឃុំដូនបាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធ ជិះម៉ូតូម៉ាកទ្រីមសេរីឆ្នាំ2015 ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1X 8299 ។ ចំណែករថយន្តបង្កមិនស្គាល់ឈ្មោះ ឬស់នៅខេទ្តតាកែេះ បើករថយន្តម៉ាកហ្វីណូ ពណ៍ស លាយក្រហម ពាក់ផ្លាកលេខ តាកែវ 3A.3284 ។ ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះទៅដល់កន្លែងកើតហេតុក៏យកបានរថយន្តសង្គ្រោះដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ផងដែរ ។ដោយឡែកបើរថយន្ត រថយន្តបង្កខាងលើនិងម៉ូតូជនរងគ្រោះខាងលើ បច្ចុប្បន្នក៏ត្រូវបានកម្លាំងនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែរង់ចាំដោះស្រាយនៅពេលក្រោយ ៕

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍