ល្បែង​ស៊ីសង​អនាធិបតេយ្យ​កំពុង​ធ្វេី​សកម្មភាព​ក្នុង​ទឹកដី​ក្រុង​សំពៅពូន​បានយ៉ាង​ល្អប្រសើរ​

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(កណ្តាល)៖ បេីតាម​ប្រភព​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យេីង​ថា​ សង្វៀនជល់មាន់​ ​និង​យូគី​មានជនជាតិវៀតណាមជា​មេ​ក្លោង​កំពុង​ធ្វេី​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​លេីទឹក​ដីក្រុង​ សំពៅពូន​ ខេត្ត​កណ្តាល​ មេក្លោង​ដែលគេដឹង​ថា​ ជាជនជាតិ​វៀតណាម​បានកៀងគរ​ជនជាតិ​វៀតណាម​ និង​ពលរដ្ឋ​ខ្មែរ​ឱ្យចូលលេងទាំងថ្ងៃទាំងយប់ហាក់​ដូចជាពុំខ្លាចញញើតនឹង​ច្បាប់បន្តិចសោះឡើយ។

បើទោះបីមានការចុះបង្រ្កាបជាហូរហែកន្លងមកក៏ដោយនៅតែមានការលួចលេងជាប្រចាំថ្ងៃដដែល ឬមួយក៏សមត្ថកិច្ច​ពុំដឹងឬមេីលមិនគ្រប់ជ្រុងជ្រោយ​ទេីប​ក្រុមមេក្លោង​ល្បែង​ស៊ីសង​ជាសង្វៀនជល់មាន់​ និង​យូគីនៅបន្ដធ្វេី​សកម្មភាព​យ៉ាង​រលូនបេីតាម​ប្រភព​បាន​បានប្រាប់​ថា​ ទីតាំង​បេីកល្បែង​ខាងលេីនេះ​ ស្ថិតនៅភូមិ៩ ឃុំព្រែកស្បូវ ក្រុងសំពៅពូន ខេត្តកណ្តាល ។

ប្រភពព័ត៌មានមួយទៀតបានបញ្ជាក់យ៉ាង​ដូច្នេះថា​ ទីតាំង​ល្បែង​ខាងលេីនេះ​អាចបេីក​ដំណេីរការ​ភ្នាល់​ទៅបាន​ប្រហែល​មានមន្ត្រីយោធាវរៈការពារព្រំដែនម្នាក់បានបើកដៃឱ្យជនជាតិវៀតណាមចូលមកលេងនៅទីតាំងសង្វៀនល្បែងជល់មាន់​ និងយូគីខាងលើនេះ​ ទាំងយប់ទាំងថ្ងៃប្រកបដោយមានភាពកក់ក្តៅ គ្មានក្តីបារម្ភបន្តិចសោះឡើយ។

ប្រភព​បាន​រំលឹកឈ្មោះ​មន្ត្រីយោធាវរៈការពារព្រំដែនម្នាក់នេះ​មក​អង្គភាព​សារព័ត៌មាន​យេីង​ថា​ មាន​ឈ្មោះ​ ផន​ ធារិទ្ធ​ សព្វថ្ងៃ​ឈរជេីង​នៅក្រុង​សំពៅពូន​ ខេត្ត​កណ្តាល​ មាន​តួនាទី​ជា​មន្រ្តី​យោធា​វរៈ​ការពារ​ព្រំដែន​គឺមានឥទ្ធិពល​ អំណាច​ខ្លាំងខ្លាណាស់​ដែលហ៊ានបើកឱ្យជនជាតិវៀតណាមញៀនល្បែងជាច្រេីននាក់​  ចូលមកលេងល្បែងជលមាន់​ និង​ល្បែង​យូគី​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​សំពៅ​ពូន។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ​ ដោយ​កេីតក្ដីបារម្ភ​ និង​ភ័យខ្លាច​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព​ សូមស្នើសុំទៅដល់មន្រ្ដីជំនាញ​ និងអាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងបេីកល្បែងខាងលេីនេះ​ឱ្យ​ខានតែបានផងស្របតាម​ប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​  ដើម្បីធានា​ និងរក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍