ក្រៀមមិនទាន់អស់ស្រស់មកដល់ទៀត ទីតាំងល្បែងសុីសងនៅក្នុងក្រុងសំពៅពូនដដែលគ្រាន់តែខុសទីកន្លែង ពិតជាសំបូរមែន
(ខេត្តកណ្តាល)៖ តាមប្រភពពីប្រជាពលរដ្ឋ បានផ្តល់ឱ្យអង្គភាពសារព័ត៌មានដឹងថា មានល្បែងសុីសង ជល់មាន់ អាប៉ោង យូគីស្ថិតនៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល បើកលេងយ៉ាងសប្បាយដោយគេដឹងថា ជនជាតិវៀតណាម ឈ្មោះ វេីយ ជាអ្នកបេីកឱ្យក្រុមញៀនល្បែង លេងទាំងថ្ងៃ ទាំងយប់ហាក់បីដូចជាកំពុងតែផ្គើនទៅនឹងប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ ដោយកេីតក្ដីបារម្ភ និងភ័យខ្លាចភូមិ-ឃុំគ្មានសុវត្ថិភាព សូមស្នើសុំទៅដល់មន្រ្ដីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងបេីកល្បែងសុីសងខុសច្បាប់ខាងលេីនេះឱ្យខានតែបានផងទានដើម្បីស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីធានា និងរក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
ទាក់ទិនទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ អាប៉ោង យូគីដែលស្ថិតក្នុងមូលដ្ឋានខាងលើបានធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗពោលគឺដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សា ជាដើម។ល។
សូមរំលឹកផងដែរថា ល្បែងតែងវិនាសបើមិនចៀសតែងតែវិនាសជាក់ជាមិនខាន៕