
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ (គ.ជ.ប.ជ) បានអញ្ជើញទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី សុខ វុធថន ដែលកំពុងសម្រាកព្យាបាលជំងឺរ៉ាំរ៉ៃ
នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ, លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជៈ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ,លោកជំទាវ រ៉ន សរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ,លោកវរសេនីយ៍ឯក ជា ឆៃរី អនុប្រធានក្រុមជំនួយកិច្ចការ ,លោកវរសេនីយ៍ទោ ជា ពិសិដ្ឋ អនុប្រធានការិយាល័យ ផែនការគណនេយ្យបានអញ្ជើញទៅគេហដ្ឋានលោកឧត្ដមសេនីយ៍ត្រី សុខ វុធថន ដែលមានជំងឺនៅហ្នឹងកន្លែងដើម្បីសួរសុខទុក្ខគាត់ និងក្រុមគ្រួសាររបស់គាត់ស្ថិតនៅភូមិសាមគ្គី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ នៅក្នុងការអញ្ជើញចុះសួរសុខទុក្ខនោះផងដែរ លោកជំទាវក៏បានផ្ដល់ជូននូវថវិកាមួយចំនួនទៅដល់ក្រុមគ្រួសារអ្នកជំងឺផងដែរ។
ក្នុងនាមក្រុមគ្រួសារអ្នកជំងឺ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ និងក្រុមការងារដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី សុខ វុធថន ក្នុងនាមក្រុមគ្រួសារសូមគោរពជូនពរ លោកជំទាវ និងក្រុមការងារទាំងអស់មានសុខភាពល្អ និងបានជួបតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយជាពិសេសសូមលោកជំទាវ និងក្រុមការងារ សម្រេចនូវកិច្ចការអ្វី សូមបានសម្រេចដូចបំណងប៉ងប្រាថ្នាកុំបីខាន៕