ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៃសាលាបឋមសិក្សា ស្នឹង របស់អង្គការកុមារកម្ពុជារីករាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៃសាលាបឋមសិក្សា ស្នឹង របស់អង្គការកុមារកម្ពុជារីករាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបរិវេណសាលាបឋមសិក្សា ស្នឹងស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។  

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថានរហូតកម្ពុជាទទួលចំណាត់ថ្នាក់ជាប្រទេសមានបរិស្ថានធម្មជាតិលេខ១ លើពិភពលោក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជានាពេលកន្លងមកដែលនាំឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក។ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៤ មិថុនា ឆ្នាំ ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកឡើងដ៏ខ្ពង់ខ្ពស់ថា៖ «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថាន ធម្មជាតិលេខ១ លើពិភពលោកដោយស្ថាប័ន U.S. News & World Report និងសូមអបអរសាទរ និងកោតសរសើរ»។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយព្រោះសមិទ្ធផលនេះជាមោទនភាពរបស់ប្រទេសជាតិ។…

គ្រោះថ្នាក់ចរាចរណ៍៖ រថយន្តដឹកកម្មករមួយគ្រឿងក្រឡាប់ផ្ងារជើងនៅស្រុករំដួល ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:១៤ នាទីព្រឹកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តម៉ាកសាំយ៉ុងដឹកកម្មករមួយគ្រឿងបានជួបឧប្បត្តិហេតុក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមសេចក្តីរាយការណ៍បឋម គ្រោះថ្នាក់នេះបានបណ្តាលឱ្យមានមនុស្សរងរបួសត្រូវការឡានពេទ្យជាបន្ទាន់។  

បនល្បែងបក្សីកីឡាប្រែក្លាយជាប្រជាប្រិយភាពទាក់ទាញក្រុមអ្នកញៀនល្បែងផ្អើលឈូឆរទៅលេងចាក់ភ្នាល់យ៉ាងសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវលាន់រំពងពេញព្រៃចំការកៅស៊ូ

(ខេត្តត្បូងឃ្មុំ)៖ បនល្បែងបក្សីកីឡាប្រែក្លាយជាប្រជាប្រិយភាពទាក់ទាញក្រុមអ្នកញៀនល្បែងផ្អើលឈូឆរទៅលេងចាក់ភ្នាល់យ៉ាងសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវលាន់រំពងពេញព្រៃចំការកៅស៊ូផ្អើលអស់អ្នកស្រុកអ្នកភូមិធ្វើឱ្យពួកគាត់កើតក្តីព្រួយបារម្ភពីសុខសុវត្ថភាពក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រជាពលរដ្ឋត្រូវជាប្រពន្ធរបស់ក្រុមអ្នកញៀនល្បែងទទូចស្នើសុំដល់សារព័ត៌មានជួយប្តឹងរាយការណ៍បន្តទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជួយមានវិធានការចំណាត់ការណ៍បញ្ឈប់សកម្មភាពល្បែងសុីសងខុសច្បាប់នៅចំការកៅស៊ូស្ថិតនៅក្នុងភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ប្រភពព័ត៌មានបានបញ្ជាក់ថា យោងតាមការអះអាងប្រពន្ធរបស់ក្រុមអ្នកញៀនពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាទីតាំងសង្វៀនជល់មាន់លេងអាប៉ោង និងល្បែងភ្នាល់កាត់កូនសត្វយ៉ាងអាណាធិបតេយ្យដែលមានទំហំខ្នាតធំជាងកាស៊ីណូ ទីតាំងបនល្បែងនេះស្ថិតនៅចំនុចចំការកៅស៊ូ ក្នុងភូមិ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដែលជាទីតាំងភ្នាល់សុីសាច់ហុតឈាមយ៉ាងសាហាវ ភ្នាល់ចាក់លុយខ្ទង់លានរៀល  ក្នុងការប្រកួតមាន់១គូ ភ្នាល់លុយខ្ទង់៣០លានទៅ៤០លានរៀល សម្រាប់ការចាក់ភ្នាល់អាប៉ោង ចាក់០១ក្របសុីម្តង០៥លានទៅ១០លានរៀល ចំណែកឯល្បែងភ្នាល់កាត់កូនសត្វវិញ ក្នុង០១ថ្ងៃសុីលុយខ្ទង់៦០ទៅ៧០លានរៀល ជាទីតាំងដែលមាន ចំនួនមនុស្សរាប់១០០នាក់ ជិះម៉ូតូឡានសម្រុកចូលទៅលេងយ៉ាងច្រើនកុះករ បន្តកន្ទុយគ្នាដូចហែលបុណ្យខ្មោច ផ្អើលអស់អ្នកស្រុកអ្នកភូមិ ធ្វើអោយពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំង ពីសន្តិសុខ សុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃរាល់ពេលដែលក្រុមអ្នកដែលញៀនល្បែងស៊ីសងទាំងអស់នោះ…

អ្នកផ្តល់ទីតាំងផ្ទះវីឡាសម្រាប់ជនបរទេសឆបោកតាមបច្ចេកវិទ្យា Online Scam (គឺលោកឧត្តមសេនីយ៍ត្រី អូន សុខ សិលា តួនាទីនាយរងសេនាធិការយោធភូមិភាគទី៥

អ្នកផ្តល់ទីតាំងផ្ទះវីឡាសម្រាប់ជនបរទេសឆបោកតាមបច្ចេកវិទ្យា Online Scam (គឺលោកឧត្តមសេនីយ៍ត្រី អូន សុខ សិលា តួនាទីនាយរងសេនាធិការយោធភូមិភាគទី៥ ។ សូមបញ្ជាក់ថា នៅចំណុចផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបងត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តបាត់ដំបងចុះបង្ក្រាបកាលពីរថ្ងៃទី០១ មិថុនា កន្លងទៅនេះ។ បច្ចុប្បន្នមហាជនជាច្រើនកំពុងរង់ចាំមើលចំណាត់ការនេះថា តើលោកឧត្តមសេនីយ៍ត្រី អូន សុខសិលា ជាម្ចាស់ភូមិគ្រឹះខាងលើតុលាការលើកលែងការចោទប្រកាន់ ឬក៏យ៉ាងណាក៏ដោយបច្ចុប្បន្ន សមត្ថកិច្ចចម្រុះខេត្តរួមជាមួយ FBI របស់អាមេរិកាំង បច្ចុប្បន្នកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់៕  

អួតខ្លួនថាជាមន្ត្រីសមត្ថកិច្ចដក ៥៩អាមេសំញើញដាក់ពលរដ្ឋនៅក្នុងផ្ទះជួលត្រូវពលរដ្ឋសហការណ៍គ្នារាយការណ៍ទៅលោកមេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង

ព័ត៌មានបឋម៖ នៅមុននេះបន្តិចវេលាម៉ោង 20:45នាទី យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ មានបុរសម្នាក់អួតខ្លួនថាជាមន្ត្រីសមត្ថកិច្ចបានដកកាំភ្លើងខ្លីម៉ាក៥៩ មានគ្រប់ក្នុងបង់ចំនួន៥គ្រប់ អាមេសំញើញផង ចង់គំរាមផង ដាក់ពលរដ្ឋនៅក្នុងផ្ទះជួលក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបងប៉ុន្តែជាលទ្ធផលត្រូវពលរដ្ឋសហការណ៍គ្នារាយការណ៍ទៅលោកមេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង ក្របួចបានភ្លាមៗ និងដកហូតវត្ថុតាងមានអាវុធខ្លីម៉ាក៥៩ ចំនួន០១ដើម បង់ចំនួន០១គ្រប់ចំនួន៥គ្រាប់ និងម៉ូតូឌ្រីមស៊េរីឆ្នាំ២០២២មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងបញ្ជូនទៅកាន់ទីបញ្ជាការដើម្បីសាកសួរ និងចាត់ការបន្ត៕  

លោកជំទាវអភិបាលខេត្តប៉ៃលិនលើកតាំងរូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃអភិបាលខេត្តប៉ៃលិនបានអញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើកតាំងរូបសំណាកព្រះវិស្ណុ១អង្គដែលធ្វើអំពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មីស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលមកក្នុងខេត្តប៉ៃលិនផងដែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោម គោលនយោបាយឈ្នះ ឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

បង្ហាញអត្តសញ្ញាណហើយមន្ត្រីសមត្ថកិច្ច និងអ្នកពាក់ព័ន្ធសរុប ៣៦នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការជុំវិញករណីលួចអីវ៉ាន់អនឡាញរបស់ជនជាតិចិននៅខេត្តកំពត

  ​(កំពត)៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពតបង្ហាញថា ករណីធំបង្កការភ្ញាក់ផ្អើលដែលមហាជនកំពុងតាមដានយ៉ាងខ្លាំងជុំវិញការបាត់បង់អីវ៉ាន់អនឡាញរបស់ជនជាតិចិននៅក្នុងខេត្តកំពត ពេលនេះត្រូវបានលាតត្រដាងហើយបន្ទាប់ពីមានការលើកឡើង និងប្រៀបធៀបរូបភាពដោយលោក ផៃ វណ្ណា កាលពីពេលថ្មីៗនេះ។ ​យោងតាមចំណាត់ការផ្លូវច្បាប់ចុងក្រោយតំណាងអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់ទៅលើ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួន ៣២នាក់រួមនឹងអ្នកទទួលផលចំនួន ០៤នាក់ (សរុប ៣៦ នាក់) តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរដោយកំណត់បទល្មើសយ៉ាងធ្ងន់ធ្ងររួមមាន៖​បទល្មើសចោទប្រកាន់ ផ្តើមគំនិត និងសមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម។ ​យោងតាមក្រមព្រហ្មទណ្ឌ៖ មាត្រា ២៨, មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧,…

បន្ទាន់! នាវេលាម៉ោង ១១ព្រឹក ថ្ងៃសុក្រ ទី២៩ ឧសភា នេះ អគ្គីភ័យកំពុងឆេះរោងចក្រមួយកន្លែងនៅតំបន់តាយសេង២ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង

បន្ទាន់! នាវេលាម៉ោង ១១ព្រឹក ថ្ងៃសុក្រ ទី២៩ ឧសភា នេះ អគ្គីភ័យកំពុងឆេះរោងចក្រមួយកន្លែងនៅតំបន់តាយសេង២ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ កម្លាំងជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តស្វាយកំពុងចេញអន្តរាគមន៍នៅកន្លែងកើតហេតុ។ ករណីអគ្គីភ័យឆាបឆេះខាងលើគេនៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេប៉ុន្តែភាគរយច្រើនអាចបណ្តាលមកពីផ្ទះសេខ្សែភ្លើងចំណែកទំហំនៃការខូចខាតក៏ពុំទាន់ដឹងថាតើត្រូវខូចខាតសម្ភារ:ទ្រព្យសម្បត្តិប៉ុន្មាននោះទេ៕  

រដ្ឋបាលខេត្តប៉ៃលិនណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធឱ្យជួយសម្របសម្រួលឯកសារក្នុងការចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យទាន់ពេលវេលា

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៦ នៅស្រុកសាលាក្រៅខេត្តប៉ៃលិន លោក ហុក សុផលអភិបាលរងខេត្តប៉ៃលិនក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅជាង១ពាន់ក្បាលដី លោកបានណែនាំជំរុញដល់អាជ្ញាធរ និងក្រុមការងារជំនាញជួយសម្របសម្រួលឯកសារបញ្ជាក់ដីធ្លីជូនពលរដ្ឋដោយមិនឱ្យពួកគាត់រត់ទៅរត់មកពិបាកឡើយ។ បើឯកសារណាខ្វះខាតគឺត្រូវជួយបំពេញភ្លាមៗ ដោយឈរលើច្បាប់ជាធំមិនត្រូវទារលុយទារកាក់ពីប្រជាពលរដ្ឋឡើយ។ ចំណែកមន្ត្រីសុរិយោដីវិញ ត្រូវជួយពន្យល់ពីរបៀបរបបដាក់ឯកសារ ជួយសម្រួលព្រំប្រទល់ដី ឱ្យបានច្បាស់លាស់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ងាយស្រួលនិងទុកចិត្តលើអាជ្ញាធរ និងមន្ត្រីជំនាញរបស់យើង។ បន្ថែមពីនេះ លោកក៏សូមធ្វើការផ្តាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីនេះ នៅក្នុងភូមិសាស្ត្រខាងលើទាំងអស់ ត្រូវត្រៀមរៀបចំនូវរាល់ឯកសារពាក់ព័ន្ធទុកមុនជាស្រេច ដើម្បីបង្កភាពងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារមន្ត្រីចុះបញ្ជីដីធ្លី ពិនិត្យនិងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនឱ្យរលូននិងមានប្រសិទ្ធិភាពខ្ពស់។ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អ…