លោកជំទាវអភិបាលខេត្តប៉ៃលិនលើកតាំងរូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃអភិបាលខេត្តប៉ៃលិនបានអញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើកតាំងរូបសំណាកព្រះវិស្ណុ១អង្គដែលធ្វើអំពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មីស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលមកក្នុងខេត្តប៉ៃលិនផងដែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោម គោលនយោបាយឈ្នះ ឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

បង្ហាញអត្តសញ្ញាណហើយមន្ត្រីសមត្ថកិច្ច និងអ្នកពាក់ព័ន្ធសរុប ៣៦នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការជុំវិញករណីលួចអីវ៉ាន់អនឡាញរបស់ជនជាតិចិននៅខេត្តកំពត

  ​(កំពត)៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពតបង្ហាញថា ករណីធំបង្កការភ្ញាក់ផ្អើលដែលមហាជនកំពុងតាមដានយ៉ាងខ្លាំងជុំវិញការបាត់បង់អីវ៉ាន់អនឡាញរបស់ជនជាតិចិននៅក្នុងខេត្តកំពត ពេលនេះត្រូវបានលាតត្រដាងហើយបន្ទាប់ពីមានការលើកឡើង និងប្រៀបធៀបរូបភាពដោយលោក ផៃ វណ្ណា កាលពីពេលថ្មីៗនេះ។ ​យោងតាមចំណាត់ការផ្លូវច្បាប់ចុងក្រោយតំណាងអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់ទៅលើ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួន ៣២នាក់រួមនឹងអ្នកទទួលផលចំនួន ០៤នាក់ (សរុប ៣៦ នាក់) តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរដោយកំណត់បទល្មើសយ៉ាងធ្ងន់ធ្ងររួមមាន៖​បទល្មើសចោទប្រកាន់ ផ្តើមគំនិត និងសមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម។ ​យោងតាមក្រមព្រហ្មទណ្ឌ៖ មាត្រា ២៨, មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧,…

បន្ទាន់! នាវេលាម៉ោង ១១ព្រឹក ថ្ងៃសុក្រ ទី២៩ ឧសភា នេះ អគ្គីភ័យកំពុងឆេះរោងចក្រមួយកន្លែងនៅតំបន់តាយសេង២ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង

បន្ទាន់! នាវេលាម៉ោង ១១ព្រឹក ថ្ងៃសុក្រ ទី២៩ ឧសភា នេះ អគ្គីភ័យកំពុងឆេះរោងចក្រមួយកន្លែងនៅតំបន់តាយសេង២ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ កម្លាំងជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តស្វាយកំពុងចេញអន្តរាគមន៍នៅកន្លែងកើតហេតុ។ ករណីអគ្គីភ័យឆាបឆេះខាងលើគេនៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេប៉ុន្តែភាគរយច្រើនអាចបណ្តាលមកពីផ្ទះសេខ្សែភ្លើងចំណែកទំហំនៃការខូចខាតក៏ពុំទាន់ដឹងថាតើត្រូវខូចខាតសម្ភារ:ទ្រព្យសម្បត្តិប៉ុន្មាននោះទេ៕  

រដ្ឋបាលខេត្តប៉ៃលិនណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធឱ្យជួយសម្របសម្រួលឯកសារក្នុងការចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យទាន់ពេលវេលា

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៦ នៅស្រុកសាលាក្រៅខេត្តប៉ៃលិន លោក ហុក សុផលអភិបាលរងខេត្តប៉ៃលិនក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅជាង១ពាន់ក្បាលដី លោកបានណែនាំជំរុញដល់អាជ្ញាធរ និងក្រុមការងារជំនាញជួយសម្របសម្រួលឯកសារបញ្ជាក់ដីធ្លីជូនពលរដ្ឋដោយមិនឱ្យពួកគាត់រត់ទៅរត់មកពិបាកឡើយ។ បើឯកសារណាខ្វះខាតគឺត្រូវជួយបំពេញភ្លាមៗ ដោយឈរលើច្បាប់ជាធំមិនត្រូវទារលុយទារកាក់ពីប្រជាពលរដ្ឋឡើយ។ ចំណែកមន្ត្រីសុរិយោដីវិញ ត្រូវជួយពន្យល់ពីរបៀបរបបដាក់ឯកសារ ជួយសម្រួលព្រំប្រទល់ដី ឱ្យបានច្បាស់លាស់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ងាយស្រួលនិងទុកចិត្តលើអាជ្ញាធរ និងមន្ត្រីជំនាញរបស់យើង។ បន្ថែមពីនេះ លោកក៏សូមធ្វើការផ្តាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីនេះ នៅក្នុងភូមិសាស្ត្រខាងលើទាំងអស់ ត្រូវត្រៀមរៀបចំនូវរាល់ឯកសារពាក់ព័ន្ធទុកមុនជាស្រេច ដើម្បីបង្កភាពងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារមន្ត្រីចុះបញ្ជីដីធ្លី ពិនិត្យនិងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនឱ្យរលូននិងមានប្រសិទ្ធិភាពខ្ពស់។ ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អ…

សារលិខិតជូនពរ សូមគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ

សារលិខិតជូនពរ សូមគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ

ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថានបានអញ្ជើញចូលរួមពិធីសំណះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងក្រុមប្រឹក្សា គណៈអភិបាល រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីសំណះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងក្រុមប្រឹក្សា គណៈអភិបាល រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។  

ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  

ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​ បន្តដំណេីរ​ចូលរួមក្នុងពិធីទស្សនាថ្នាលបណ្ដុះកូនឈើខ្នាតតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​ បន្តដំណេីរ​ចូលរួមក្នុងពិធីទស្សនាថ្នាលបណ្ដុះកូនឈើខ្នាតតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា។  

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានបន្តអមដំណើរ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញ​ចូលរួមសួរសុខទុក្ខកម្មករ-កម្មការិនី​ និងទស្សនកិច្ចកសិដ្ឋានចេក ឈិន ជីនាង នៅស្រុកអូររាំងឪ ខេត្តត្បូង​ឃ្មុំ

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានបន្តអមដំណើរ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញ​ចូលរួមសួរសុខទុក្ខកម្មករ-កម្មការិនី​ និងទស្សនកិច្ចកសិដ្ឋានចេក ឈិន ជីនាង នៅស្រុកអូររាំងឪ ខេត្តត្បូង​ឃ្មុំ​។  

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញ​ចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦ នៅស្រុកអូររាំងឪ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំបានអញ្ជើញ​ចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦ នៅស្រុកអូររាំងឪ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា។