ព័ត៌មានបឋម៖ នៅមុននេះបន្តិចវេលាម៉ោង 20:45នាទី យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ មានបុរសម្នាក់អួតខ្លួនថាជាមន្ត្រីសមត្ថកិច្ចបានដកកាំភ្លើងខ្លីម៉ាក៥៩ មានគ្រប់ក្នុងបង់ចំនួន៥គ្រប់ អាមេសំញើញផង ចង់គំរាមផង ដាក់ពលរដ្ឋនៅក្នុងផ្ទះជួលក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបងប៉ុន្តែជាលទ្ធផលត្រូវពលរដ្ឋសហការណ៍គ្នារាយការណ៍ទៅលោកមេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបង ក្របួចបានភ្លាមៗ និងដកហូតវត្ថុតាងមានអាវុធខ្លីម៉ាក៥៩ ចំនួន០១ដើម បង់ចំនួន០១គ្រប់ចំនួន៥គ្រាប់ និងម៉ូតូឌ្រីមស៊េរីឆ្នាំ២០២២មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងបញ្ជូនទៅកាន់ទីបញ្ជាការដើម្បីសាកសួរ និងចាត់ការបន្ត៕

