(កំពត)៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពតបង្ហាញថា ករណីធំបង្កការភ្ញាក់ផ្អើលដែលមហាជនកំពុងតាមដានយ៉ាងខ្លាំងជុំវិញការបាត់បង់អីវ៉ាន់អនឡាញរបស់ជនជាតិចិននៅក្នុងខេត្តកំពត ពេលនេះត្រូវបានលាតត្រដាងហើយបន្ទាប់ពីមានការលើកឡើង និងប្រៀបធៀបរូបភាពដោយលោក ផៃ វណ្ណា កាលពីពេលថ្មីៗនេះ។
យោងតាមចំណាត់ការផ្លូវច្បាប់ចុងក្រោយតំណាងអយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់ទៅលើ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួន ៣២នាក់រួមនឹងអ្នកទទួលផលចំនួន ០៤នាក់ (សរុប ៣៦ នាក់) តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរដោយកំណត់បទល្មើសយ៉ាងធ្ងន់ធ្ងររួមមាន៖បទល្មើសចោទប្រកាន់ ផ្តើមគំនិត និងសមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម។
យោងតាមក្រមព្រហ្មទណ្ឌ៖ មាត្រា ២៨, មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៣៩៩, មាត្រា ៤០០ និងមាត្រា ៥Mz នៃក្រមព្រហ្មទណ្ឌ។
សម្គាល់៖ ការបញ្ចេញមុខ និងចំណាត់ការផ្លូវច្បាប់ទៅលើក្រុមសមត្ថកិច្ចខិលខូចទាំងនេះបានធ្វើឡើងយ៉ាងរហ័ស ក្រោយពេលមានការរិះគន់ និងការប្រៀបធៀបភស្តុតាងនានាដែលសរបញ្ជាក់ឱ្យឃើញថា គ្មានបុគ្គលណាម្នាក់អាចស្ថិតនៅពីលើច្បាប់បានឡើយទោះជាមានបុណ្យសក្តិ ឬតួនាទីជាសមត្ថកិច្ចក៏ដោយ។

មហាជនទាំងអស់ និងបន្តតាមដានចំណាត់ការច្បាប់ជាបន្តបន្ទាប់ទៀត! ៕
