(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់រូបសំណាក «មេទ័ពសំរឹទ្ធ» នៅមាត់ទន្លេវ៉ៃគោ ទំនប់តាណេង ច្រាំងតាបុល ក្រុងស្វាយរៀង។ ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ ការសាងសង់រូបសំណាក «មេទ័ពសំរឹទ្ធ» មានគោលបំណងរំលឹក និងអភិរក្សរឿងរ៉ាវប្រវត្តិសាស្ត្រ និងរឿងព្រេងប្រជាប្រិយដែលបានបន្សល់ទុកពីបុរាណកាល…
លោកជំទាវអភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការបង្កបង្កើនផលដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញដោយធានាតម្លៃទីផ្សារ និងគុណភាព ប្រកបដោយទំនុកចិត្ត
(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់ ការបង្កបង្កើនផលដំណាំ បន្លែក្នុងខេត្តប៉ៃលិនព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញដែលធានាបាននូវតម្លៃសមរម្យ និងគុណភាពតាមបែបធម្មជាតិប្រកបដោយទំនុកចិត្ត និងមិនប៉ះពាល់ដល់សុខភាព។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តងគឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមាន សុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ជាពិសេសផលិតកសិផលទាំងបរិមាណ និងគុណភាពទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។…
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦
(ខេត្តប៉ៃលិន)៖ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.ក.)។ កិច្ចប្រជុំនេះក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ការអនុវត្តច្បាប់ និងវិធានការឆ្លើយតបនានានាពេលកន្លងមកដើម្បីពិនិត្យមើលចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមដែលត្រូវដោះស្រាយជាបន្ទាន់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស…
លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិនអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
(ខេត្តប៉ៃលិន)៖ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបើកវិញ្ញាសា និងលើកទឹកចិត្តដល់ក្មួយៗ ដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ឱ្យខិតខំប្រឹងប្រែងប្រមូលអារម្មណ៍ឱ្យបានល្អ កុំឱ្យមានការភ័យព្រួយឡើយត្រូវតែសរសេរឱ្យបានគ្រប់សំណួរវិញ្ញាសា។ នៅក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសាដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងព្រមទាំងផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អរយៈពេល០២ថ្ងៃនេះចូលគេងសម្រាកឱ្យបានគ្រប់គ្រាន់ និងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យក្នុងការប្រឡងដែលស័ក្តិសមជាទំពាំងស្នងឫស្សីនឹងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគតរបស់យើងផងដែរ។ ម្យ៉ាងវិញទៀត ក្មួយៗ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត…
អភិបាលខេត្តប៉ៃលិនព្រមានដល់មន្ដ្រីទាំងអស់ត្រូវតែដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយមទេ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ខ្លួនស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបទៀត។ ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីបានស្តាប់ការលើកឡើងអំពីបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ព្រមាន…
លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅបានទទួលមរណៈភាពហើយក្នុងជន្មាយុ ៧៤ឆ្នាំត្រូវបានថ្នាក់ដឹកនាំខេត្តប៉ៃលិនចូលរួមគោរពវិញ្ញាណក្ខន្ធ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះ លោក យឹម ឡាំង អតីតអភិបាលស្រុកសាលាក្រៅបានទទួលមរណភាពហើយកាលពីវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ ហើយនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងផ្តល់ភ្លើងបូជាសពនៅគេហដ្ឋានផ្ទាល់នៃសពស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមទេសរដ្ឋមន្ត្រី…
(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនអមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្តជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកំសាន្តកាន់តែច្រើនដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងសំណូមពរប្រជាពលរដ្ឋព្រមទាំងខិតខំកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ។ បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ…
អភិបាលខេត្តប៉ៃលិនព្រលែងកូនត្រីចម្រុះ និងមេពូជជិត៣ម៉ឺនក្បាលដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ដើម្បីបំផុសប្រជាពលរដ្ឋឱ្យចូលរួមអភិរក្ស និងចិញ្ចឹមបន្ថែម
(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ដោយបានព្រលែងកូនត្រីចម្រុះ និងមេពូជជិត៣ម៉ឺនក្បាល នៅតំបន់ការពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលពិធីនេះមានការអញ្ជើញចូលរូមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្គការជាតិ–អន្តរជាតិ លោកគ្រូ អ្នកគ្រូ…
អាជ្ញាធរស្រុកសំឡូតចេញប្រកាសដល់ពលរដ្ឋរស់នៅតាមដងស្ទឹង អូរប្រឡាយនានាក្នុងស្រុកសំឡូតឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់
(បាត់ដំបង)៖ រដ្ឋបាលស្រុកសំឡូតបានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរប្រឡាយនានាក្នុងភូមិសាស្ត្រស្រុកសំឡូតឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងត្បិតភ្លៀងនៅបន្តធ្លាក់ឥតដាច់។ «ស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់ហើយទឹកតាមបណ្តាអូរតូចៗចាប់ផ្តើមឡើងខ្លាំងចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាងទើបតែឡើងតិចតួចនៅឡើយ។»។ នេះបើតាមរដ្ឋបាលស្រុកសំឡូត បញ្ជាក់នៅទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ៕
