(កំពត)៖ ស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពតត្រូវបានចាប់ខ្លួនក្រោយឃុបឃិតគ្នាកាត់សៀលចូលលួចសម្ភារ:ដែលជាវត្ថុតាងក្នុងកាស៊ីណូ ស្ថិតនៅព្រំដែនព្រែកចាក ស្រុកកំពង់ត្រាច ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅថ្មីៗនេះ។
តាមសេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មានយើងទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថប្រមាណជាង ៣០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដែលពួកគេបានរួមគ្នាបង្កើត បទល្មើសថ្មីដោយលួចកាត់សោចូលទៅក្នុងកាស៊ីណូ ដែលជាទីតាំងបង្ក្រាប Scam Online ដើម្បីលួចយកសម្ភារ:ជាវត្ថុតាងនៃបទល្មើស។ យ៉ាងណាក៏ដោយសម្រាប់ព័ត៌មានលម្អិត និងអត្តសញ្ញាណកងកម្លាំងសមត្ថកិច្ចទាំងនេះត្រូវចាប់ខ្លួនទងនៃអង្គភាពយើងខ្ញុំ នឹងផ្សាយបន្តទៀត។
