(ខេត្តបាត់ដំបង)៖ តាមសេចក្តីរាយការណ៍ថា នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យទីតាំងដែលមានការរក្សាទុក និងចែកចាយសាច់បង្កក និងផលិតផលថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក ឡី សិរីរិទ្ធិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ដោយមានការសហការពីលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច ជាតំណាងរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តរួមជាមួយមន្រ្តីមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត។
ជាលទ្ធផលត្រួតពិនិត្យទីតាំងចំនួន០៣ក្នុងក្រុងបាត់ដំបង មិនបានរកឃេីញករណីស្តុកសាច់បង្កកជាផលិតផលដែល មានប្រភពមកពីប្រទេសថៃនោះឡើយ។
ក្រៅពីការត្រួតពិនិត្យក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងដូចខាងក្រោម៖
-មិនត្រូវនាំចូលទំនិញដែលមានប្រភពមកពីប្រទេសថៃ ឬទំនិញប្រទេសថៃមកចែកចាយបន្ត។
-ម្ចាស់ទីតាំងត្រូវត្រួតពិនិត្យមើលគុណភាពអនាម័យទំនិញឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសមុននឹងលក់ ឬចែកចាយទំនិញបន្តជូនដល់អតិថិជន។
-ក្នុងករណីម្ចាស់ទីតាំងធ្វើការរក្សាទុក និងចែកចាយទំនិញពីប្រទេសថៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
-ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមខ្លឹមសារណែនាំខាងលើ ក្រុមការងារចម្រុះនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

