អភិបាលខេត្តប៉ៃលិនដឹកនាំមន្ត្រីចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនា «សួនប៉ៃលិនមរតកតេជោ»

  (ខេត្តប៉ៃលិន)៖ ក្នុងការជំរុញឱ្យការសាងសង់កាន់តែឆាប់រហ័ស និងទាន់ពេលវេលាកាលពីព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារក្រោមបង្គាប់បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិនដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្តជាពិសេសទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្តជាពិសេសភ្ញៀវទេសចរអន្តរជាតិឱ្យមកលេងកំសាន្តដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋា រចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើមហើយបច្ចប្បន្នរដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ…

រដ្ឋបាលខេត្តប៉ៃលិនរៀបចំសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ៥៧ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ

(ខេត្តប៉ៃលិន)៖ ដោយមើលឃើញថា ផ្លូវបំបែកជាបួនមួយកន្លែងតែងបង្កករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ទើបនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញក្រោមឱ្យវាទបានអញ្ជើញពិនិត្យមើលទីតាំងរៀបចំសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវបំបែកជា៤ ក្បែរវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភណ្ឌភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

អភិបាលរងខេត្តកំពង់ចាមជំរុញឱ្យអ្នកនាំពាក្យរដ្ឋបាលក្រុង-ស្រុក ពង្រឹងកិច្ចសហការ និងចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាមណែនាំដល់អ្នកនាំពាក្យរដ្ឋបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរអង្គភាពនៃរដ្ឋបាលខេត្តកំពង់ចាមត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានព្រោះអ្នកសារព័ត៌មានជួយពាំនាំសាររបស់អ្នកទៅកាន់សាធារណជនបានលឿន និងទូលំទូលាយបំផុត។ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់របបសារព័ត៌មាន” ដល់អ្នកនាំពាក្យ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរអង្គភាពនានានៃសាលាខេត្តកំពង់ចាមនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ លោក ស្រី សុភ័ក្ត្រ បានលើកឡើងថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកនូវរាល់សមិទ្ធផល បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមកជម្រាបជូនរដ្ឋបាលខេត្តក៏ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់មូលដ្ឋានវិញ។ លោកបានបញ្ជាក់ថា ប្រសិនបើយើងម្នាក់ៗចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ឬព្យាយាមគេចវេសមិនផ្ដល់ព័ត៌មាននោះវានឹងបង្កើតឱ្យមានចន្លោះប្រហោងនៃទំនុកចិត្តរវាងរដ្ឋបាល និងសាធារណជន។ ផ្ទុយទៅវិញ បើមានភាពជាដៃគូស្អិតរមួត យើងនឹងអាចដោះស្រាយបញ្ហាមូលដ្ឋានបានរហ័ស…

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ៥០០កញ្ចប់ដែលជាព្រះរាជអំណោយពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត 

(ព្រៃវែង)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសចំនួន ៥០០កញ្ចប់ជូនដល់បងប្អូនសាសនិកឥស្លាមដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីហ្ស អាល់ស៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលកម្មពិធីនេះធ្វើនៅភូមិអណ្ដូងក្រហម ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកក្នុងខែរ៉ាម៉ាឌនដ៏វិសុទ្ធដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។ ​ឯកឧត្តមបណ្ឌិតបន្ថែមទៀតថា កម្មវិធីនេះស្តែងឱ្យឃើញពីទំនាក់ទំនងការទូត និងសប្បុរសធម៌ដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងកិច្ចការសាសនាឥស្លាម…

លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិនដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យមើលការបង្ករបង្កើនផលដំណាំរបស់ប្រជាកសិករនៅស្រុកសាលាក្រៅ

(ខេត្តប៉ៃលិន)៖  កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យមើលការបង្កបង្កើនផលដំណាំបន្លែក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយលើកទឹកចិត្តដល់ប្រជាកសិករឱ្យធ្វើការផលិតកាន់តែច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារខាងក្រៅដែលធានាបាននូវតម្លៃសមរម្យ និងគុណភាពតាមបែបធម្មជាតិប្រកបដោយទំនុកចិត្តមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តងគឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបាននូវទិន្នផលច្រើនចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ជាពិសេសផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅផងដែរ។ លោកជំទាវក៏បានបន្តថា នៅខេត្តប៉ៃលិន ក្រសួងកសិកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍…

ការត្បាញកន្ទេល៖ សិប្បកម្មបុរាណលើកស្ទួយជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ

(ខេត្តព្រៃវែង)៖ ការត្បាញកន្ទេលជាសិប្បកម្មប្រពៃណីខ្មែរដែលមានប្រវត្តិយូរអង្វែងតាំងពីបុរាណកាលមកហើយនៅតែបន្តរក្សាទុក និងអនុវត្តយ៉ាងសកម្មនៅតាមសហគមន៍ជនបទជាច្រើន។ សិប្បកម្មមួយនេះមិនត្រឹមតែជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមុខរបរបន្ថែមចំណូល និងជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋខ្មែរ។ អ្នកមីង ម៉េច រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងបានឱ្យដឹងថា ជាទូទៅ កន្ទេលត្រូវបានផលិតពីស្មៅកក់ ឬផ្តៅដែលដុះច្រើនតាមវាលទំនាប និងតំបន់ជិតបឹងទន្លេ។ បន្ទាប់ពីប្រមូលផល ប្រជាពលរដ្ឋយកស្មៅទៅហាលថ្ងៃឱ្យស្ងួត ច្រាស់សម្អាត បំបែកជាសរសៃតូចៗ ហើយខ្លះយកទៅលាបពណ៌ដើម្បីបង្កើតលំនាំស្រស់ស្អាតមុននឹងចាប់ផ្តើមត្បាញជាកន្ទេល។ អ្នកមីង ម៉េច បានបន្តទៀតថា នៅតាមភូមិជាច្រើន ស្រ្តី និងមនុស្សចាស់តែងយកពេលទំនេរបន្ទាប់ពីការងារស្រែចម្ការមកអង្គុយត្បាញកន្ទេលក្រោមផ្ទះ ឬមុខផ្ទះតែពេលនេះពួកគាត់មកត្បាញនៅក្នុងបរិវេណវត្តដើម្បីប្រគេនព្រះសង្ឃនៅវត្តខ្សុំជើង ប្រើប្រាស់ដើម្បីបានអានិសង្ឃទៅថ្ងៃខាងមុខដោយប្រើឧបករណ៍សាមញ្ញ និងជំនាញដៃផ្ទាល់ កន្ទេលមួយអាចចំណាយពេលពីបីថ្ងៃទៅបួនថ្ងៃ…

ក្រសួងសង្គមកិច្ចប្រគល់សម្ភារៈឌីជីថល ១១៦ឈុត ជូនឃុំ-សង្កាត់ខេត្តព្រៃវែងពង្រឹងប្រព័ន្ធចុះបញ្ជីគាំពារសង្គមតាមថ្នាលឌីជីថល

(ព្រៃវែង)៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រគល់សម្ភារៈឌីជីថលចំនួន ១១៦ឈុតជូនដល់ ឃុំ-សង្កាត់ចំនួន ១១៦ នៅទូទាំងខេត្តព្រៃវែងដើម្បីប្រើប្រាស់ក្នុងការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមតាមរយៈ ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP) សំដៅបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ។ ក្នុងពិធីប្រគល់សម្ភារៈនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានមានប្រសាសន៍ថា ថ្នាលឌីជីថលគាំពារសង្គមកម្ពុជាគឺជាកត្តាជំរុញដ៏សំខាន់មួយក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគីពាក់ព័ន្ធ និងបង្ហាញពីឆន្ទៈខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមដើម្បីធានាឱ្យការផ្តល់អត្ថប្រយោជន៍សង្គមមានភាពត្រឹមត្រូវ…

មន្ទីរអធិការកិច្ចខេត្តកំពង់ចាមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សនៅវិទ្យាល័យ ហ៊ុន សែន សង្កើប ស្រុកបាធាយ

(កំពង់ចាម)៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអធិការកិច្ចខេត្តកំពង់ចាមសហការជាមួយគណៈគ្រប់គ្រងសាលា បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សង្កើប ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ លោក អុិត ម៉េងថា អនុប្រធានមន្ទីរតំណាងលោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បញ្ជាក់ថា ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើរមានច្រើនដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំងដែលតម្រូវឱ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាពីព្រោះបញ្ហាចរាចរណ៍បានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋក្នុងការធ្វើដំណើរលើផ្លូវសាធារណៈដែលមិនបានគោរពច្បាប់ចរាចរណ៍ហើយផលវិបាកធ្ងន់ធ្ងរក៏នៅតែកើតមានជានិច្ចចំពោះប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ដូចជា ការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។ លោកអនុប្រធានមន្ទីរបានបន្ថែមថា «បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេនោះយើងនៅតែអាចទទួលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដែលអាចបណ្ដាលឱ្យយើងពិការ ឬបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ហើយការកកស្ទះចរាចរណ៍នៅតែកើតមាន…

អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ

(កំពង់ចាម)៖ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសោភណ្ឌភាពក្រុងឱ្យកាន់តែមានភាពស្រស់បំព្រងនៅរាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសាទរចំពោះសមិទ្ធផលថ្មីៗ ដែលបានរីកដុះដាលជាបន្តបន្ទាប់ប្រែមុខមាត់ក្រុងឱ្យកាន់តែមានភាពស្រស់បំព្រង។ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍សាធារណៈដើម្បីប្រើប្រាស់គង់វង្សយូរអង្វែង។ គួរបញ្ជាក់ថា ក្រុងកំពង់ចាម នៅឆ្នាំ២០២៦ នេះ ទទួលបានជ័យលាភី “ជាទីក្រុងស្អាតអាស៊ាន” និងទទួលបានជ័យលាភី…

កោះប៉ែន-ស្ពានឬស្សី គោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនៃខេត្តកំពង់ចាមលោកស្រី ប៉ាង ដានី អមដំណើររដ្ឋលេខាធិការក្រសួងមហាផ្ទៃចុះទស្សនាសក្ដានុពលទេសចរណ៍

(កំពង់ចាម)៖ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសតាមមាត់ទន្លេមេគង្គមានភាពស្រស់ស្រាយ ខ្យល់ត្រជាក់បក់បោកប៉ះមុខយ៉ាងទន់ភ្លន់ខណៈលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមបានអមដំណើរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញទស្សនាកម្សាន្ត និងស្វែងយល់ពីសក្ដានុពលទេសចរណ៍នៅតំបន់ស្ពានឬស្សី និងឆ្នេរខ្សាច់កោះប៉ែន ដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយប្រចាំខេត្ត។ កោះប៉ែនត្រូវបានគេចាត់ទុកថាជា “សួនឧទ្យានធម្មជាតិកណ្តាលទន្លេមេគង្គ” ដោយសារមានទេសភាពស្រស់បំព្រង ខ្សាច់សទន់ល្មើយ ទឹកថ្លាឆ្លុះពន្លឺថ្ងៃ និងខ្យល់បរិសុទ្ធធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រួលចិត្ត និងសម្រាកលំហែកាយបានយ៉ាងពេញលេញ។ ការធ្វើដំណើរទៅកាន់កោះប៉ែនកាន់តែមានភាពទាក់ទាញតាមរយៈស្ពានឬស្សីដ៏អស្ចារ្យដែលជាស្ពានបែបអេកូទេសចរណ៍មានតែមួយគត់ក្នុងប្រទេសកម្ពុជាអាចឱ្យភ្ញៀវថ្មើរជើង ឬជិះកង់ទស្សនាទេសភាពទន្លេមេគង្គយ៉ាងជិតស្និទ្ធព្រមទាំងមានស្ពានបេតុងសម្រាប់យានយន្តងាយស្រួល និងមានសុវត្ថិភាព។ មកដល់កោះប៉ែន ភ្ញៀវអាចរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើនដូចជា ហែលទឹកលេងតាមឆ្នេរខ្សាច់ធម្មជាតិ…