មេឆ្នោតសៀមចេញក្នុងរយៈពេលកន្លះខែម្តង និងអ្នកលេងឆ្នោតសៀមរួមជាមួយឆ្នោតវៀតណាមលេងប្រចាំថ្ងៃក្នុងមួយថ្ងៃបីលើក

(ក្រុងបាត់ដំបង)៖ មហាជនសង្ស័យថាមានការបើកដៃឱ្យលេងនៅទូទាំងក្រុងបាត់ដំបងដោយគ្មានការរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសបូករួមអ្នកញៀនល្បែង ឆ្នោតសៀមទាំងនោះគ្មានមនសិការជាខ្មែរទើបក្រុមមេល្បែងឆ្នោតសៀម និងឆ្នោតវៀតណាមទាំងនោះធ្វើសកម្មភាពដាក់ពង្រាយកូនកញ្ច្រែងនៅពាសពេញក្រុងបាត់ដំបង និងតាមបណ្តាស្រុកនានាទូទាំងខេត្ត។ ជាក់ស្តែងរូបភាពនៅរសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ទាំងនេះដែលក្រុមសារព័ត៌មានយើងថតផ្តិតយកភ្ជាប់ទីតាំងដែលមានដូចខាងក្រោម: ទីតាំងទី០១ស្ថិតនៅភូមិកាប់គោថ្មី ក្នុងសង្កាត់អូរចារ (មានចម្ងាយ30ម៉ែត្រពីស្នាក់ការភូមិ)  ទីតាំងទី០២ស្ថិតនៅផ្ទះមេធំក្រោមដើមស្ខុបក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ទីតាំងទី០៣ស្ថិតនៅជាប់ផ្លូវរថភ្លើងផ្លូវចូលរ៉ាក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ទីតាំងទី០៤ស្ថិតនៅខាងលិចជាប់បេនឡានផ្សារបឹងឈូក តូបមានបិទបាំងវាំងនន ទីតាំងទី០៥ ស្ថិតនៅផ្លូវបេតុងខាងត្បូងរូបសំណាកលោកតាដំបងក្រញូង(ផ្ទះថ្មខ្នងទល់របងវិមានសព) និងទីតាំងទី០៦ស្ថិតនៅម្តុំតូបលក់មាស  តូបលក់សំលៀកបំពាក់ ក្នុងផ្សារធំថ្មី សង្កាត់ព្រែកព្រះស្តេច ។

ក្រៅពីទីតាំងដែលបានរៀបរាប់ខាងលើនេះក៏នៅមានទីតាំងតូចធំជាច្រើនផ្សេងៗទៀតនៅពាសពេញក្រុងបាត់ដំបង និងតាមបណ្តាស្រុកនានាទូទាំងខេត្ត៕

 

​​

Leave a Reply

Your email address will not be published. Required fields are marked *