អាជ្ញាធរស្រុកសំឡូតចេញប្រកាសដល់ពលរដ្ឋរស់នៅតាមដងស្ទឹង អូរប្រឡាយនានាក្នុងស្រុកសំឡូតឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់

(បាត់ដំបង)៖ រដ្ឋបាលស្រុកសំឡូតបានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរប្រឡាយនានាក្នុងភូមិសាស្ត្រស្រុកសំឡូតឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងត្បិតភ្លៀងនៅបន្តធ្លាក់ឥតដាច់។

«ស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់ហើយទឹកតាមបណ្តាអូរតូចៗចាប់ផ្តើមឡើងខ្លាំងចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាងទើបតែឡើងតិចតួចនៅឡើយ។»។ នេះបើតាមរដ្ឋបាលស្រុកសំឡូត បញ្ជាក់នៅទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *