(បាត់ដំបង)៖ រដ្ឋបាលស្រុកសំឡូតបានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរប្រឡាយនានាក្នុងភូមិសាស្ត្រស្រុកសំឡូតឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារ:ផ្សេងៗ ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងត្បិតភ្លៀងនៅបន្តធ្លាក់ឥតដាច់។ «ស្ថានភាពមេឃនៅតែបន្តភ្លៀងធ្លាក់មិនទាន់ឈប់ហើយទឹកតាមបណ្តាអូរតូចៗចាប់ផ្តើមឡើងខ្លាំងចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាងទើបតែឡើងតិចតួចនៅឡើយ។»។ នេះបើតាមរដ្ឋបាលស្រុកសំឡូត បញ្ជាក់នៅទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ៕
Category: ព័ត៌មានជាតិ
អគារសិក្សា២ខ្នងមាន១០បន្ទប់បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាចំនួន២ខ្នង មាន ១០បន្ទប់ភ្ជាប់ដោយបន្ទប់ទឹក១ខ្នង មាន៤បន្ទប់ សាងសង់ទីធ្លាសាលា និងដងទង់ជាតិនៃសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតនៅក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនប្រគល់ផ្ទះ ១ខ្នងជូនដល់អតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ
(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនអមដំណើរដោយក្រុមការងារបានអញ្ជើញប្រគល់ផ្ទះ ១ខ្នងដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាជូនដល់អតីតយុទ្ធជនឈ្មោះ ដឿក ទ្រុង ភេទប្រុស អត្តលេខ HA87001967 រស់នៅភូមិស្លា ឃុំស្ទឹងកាច់…
លោកជំទាវអភិបាលខេត្តប៉ៃលិនអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យបរិស្ថាន ដាំនិងថែទាំដើមផ្កាក្ងោក ដើម្បីលើកម្ពស់សោភណ្ឌភាពបង្កើតជាគម្របបរិស្ថានបៃតង
(ខេត្តប៉ៃលិន)៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលការសម្អាតបរិស្សាន និងបន្តដាំដុះដើមផ្កាក្ងោកបន្ថែមនៅអមតាមដងផ្លូវជាតិ និងផ្លូវលំនានាក្នុងខេត្ត នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានថ្លែងឱ្យដឹងថា នៅថ្ងៃអនាគតខាងមុខ កូនឈើ និងដើមផ្ការាប់ពាន់ដើមនឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវនានាទូទាំងខេត្ត។ ដូច្នេះលោកជំទាវ សូមអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវរួមដៃគ្នាដាំដុះ និងថែទាំដើមឈើដើម្បីលើកកម្ពស់សោភណ្ឌភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារឱ្យបានកាន់តែល្អឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន…
អាជ្ញាធរក្រុងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះបន្តចុះអប់រំណែនាំនិងហាមដល់អាជីវករដែលលក់ដូរនូវផលិតផលនាំប្រទេសថៃលក់នៅទីផ្សារជាដាច់ខាត
(ខេត្តប៉ៃលិន)៖ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ អភិបាលក្រុងបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានមន្ទីរពាណិជ្ជកម្ម មន្ត្រីក.ប.ប ចៅសង្កាត់ប៉ៃលិន នគរបាលក្រុង និងប៉ុស្តិ៍ប៉ៃលិនបានបន្តចុះពិនិត្យ និងណែនាំបន្ថែមទៀតមិនឱ្យអាជីវករដាក់លក់ផលិតផលថៃលក់នៅលើទីផ្សារនេះឡើយ។ លោក លី សុងហ៊ី បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរក្រុង និងអង្គភាពពាក់ព័ន្ធបានចុះត្រួតពិនិត្យគ្រប់ទីតាំងលក់ដូររួមមាន គ្រឿងទេស បន្លែ ត្រី សាច់ ផ្លែឈើ គ្រឿងសម្អាងការ គ្រប់ប្រភេទ សម្ភារៈប្រើប្រាស់ សាប៊ូ គ្រឿងក្រអូបជាដើម។ល។ រដ្ឋបាលក្រុងប៉ៃលិនបានពិនិត្យឃើញថា ពិតជាមានរបស់ទាំងនោះសរាចរលើទីផ្សារប្រាកដមែនតែមិនមានច្រើននោះទេ ឥវ៉ាន់ ១០០មុខ…
រដ្ឋបាលក្រុងប៉ៃលិនដឹកនាំមន្ត្រីជំនាញចុះអប់រំណែនាំដល់អាជីវករលក់នៅតាមផ្សារ និងលក់តាមរថយន្ត រ៉ឺម៉កម៉ូតូកង់បីដែលលក់ដូរសាច់ក្លាស្សេជង្គង់មាន់ប្រហិត និងគ្រឿងសមុទ្រត្រូវមានអនាម័យ និងមានប្រភពច្បាស់លាស់ហាមលក់ទំនិញនាំចូលពីប្រទេសថៃ
(ខេត្តប៉ៃលិន)៖ ក្រោយពីមានការផ្ទុះករណីរឿងសាច់បង្កកដែលក្រុមឈ្មួញបាននាំចូលដោយខុសច្បាប់ពីប្រទេសសៀម(ថៃ) រាប់សិបតោនត្រូវបានសមត្ថកិច្ចជំនាញរកឃើញនៅរាជធានីភ្នំពេញដែលជាកន្លែងបោះដុំ និងលក់ចែកចាយតាមបណ្តាខេត្តនានាទូទាំងប្រទេស ទើបមកដល់ពេលនេះអាជ្ញាធរក្រុងប៉ៃលិនធ្វើការចុះត្រួតពិនិត្យអប់រំណែនាំដល់អាជីវករជាច្រើនកន្លែងនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ បើតាមប្រភពព័ត៌មានពីលោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិនបានរៀបរាប់ឱ្យដឹងថា តាមការណែនាំយ៉ាងយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវតែប្រុងប្រយ័ត្នទៅលើសុខមាលភាពរបស់ប្រជាពលរដ្ឋពិសេសគឺចំណីអាហារគ្រឿងឧបភោពបរិភោពដែលដាក់តាំងលក់នៅតាមផ្សារនានាត្រូវតែមានគុណភាពមានអនាម័យមិនត្រូវយកទំនិញខូចគុណភាពលក់ជូនអតិថិជនឡើយ។ លោកអភិបាលក្រុងបានណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវដឹងពីប្រភពទំនិញមានវិក័យបត្រត្រឹមត្រូវហាមយកទំនិញដែលឈ្មួញនាំចូលដោយខុសច្បាប់ពីប្រទេសសៀម(ថៃ) ហាមលក់ជាដាច់ខាត។ ជាលទ្ធផលទាំងអ្នកលក់នៅតាមផ្សារចំនួន៣ទីតាំងលក់តាមរទេះ និងរថយន្តសុទ្ធតែមានប្រភពច្បាស់លាស់ និងជាទំនិញផលិតនៅក្នុងប្រទេសខ្មែរ៕
រដ្ឋបាលខេត្តបាត់ដំបងដឹកនាំមន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងចំនួន០៣នៅក្រុងបាត់ដំបងដេីម្បីស្វែងរកទំនិញបង្កកដែលនាំចូលមិនស្របច្បាប់ពីប្រទេសក្រៅ
(ខេត្តបាត់ដំបង)៖ តាមសេចក្តីរាយការណ៍ថា នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យទីតាំងដែលមានការរក្សាទុក និងចែកចាយសាច់បង្កក និងផលិតផលថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក ឡី សិរីរិទ្ធិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ ដោយមានការសហការពីលោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច ជាតំណាងរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តរួមជាមួយមន្រ្តីមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត។ ជាលទ្ធផលត្រួតពិនិត្យទីតាំងចំនួន០៣ក្នុងក្រុងបាត់ដំបង មិនបានរកឃេីញករណីស្តុកសាច់បង្កកជាផលិតផលដែល មានប្រភពមកពីប្រទេសថៃនោះឡើយ។ ក្រៅពីការត្រួតពិនិត្យក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងដូចខាងក្រោម៖…
រដ្ឋបាលខេត្តប៉ៃលិនប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ ក្រោមប្រធានបទ ( TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល)
(ខេត្តប៉ៃលិន)៖ នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ ដែលប្រារព្ធឡើងក្រោមប្រធានបទ ( TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល) គឺរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលប្រារព្វឡើងនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៦ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិន។ លោកបណ្ឌិត ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវឱ្យុយុវជន-យុវនារីនាំគ្នាមករៀនបច្ចេកទេសមុខជំនាញផ្សេងៗ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនិងជួយអភិវឌ្ឍប្រទេសជាតិ។ លោក ស្រី យឿនចាន់ឌី នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តប៉ៃលិនបានឱ្យដឹងថា នៅមជ្ឈមណ្ឌលនេះវគ្គដែលកំពុងបណ្តុះបណ្តាលមានសិស្សនិងសិក្ខាកាមចំនួន៦២២នាក់ ស្រី៣៥៨នាក់រួមមានជំនាញសេវាកម្មរដ្ឋបាល ជំនាញសេវាកម្មបរិក្ខាត្រជាក់ជំនាញការតម្លើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញការកែច្នៃបន្លែ…
