លោកជំទាវ​ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនប្រគល់​ផ្ទះ ១ខ្នងជូនដ​ល់អតីត​យុទ្ធជននៅក្នុងស្រុក​សាលាក្រៅ

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបា​លខេត្ត និង​ជាប្រធា​ន​សមាគមអតីត​យុទ្ធជន និ​ងនិវត្តជន​កម្ពុជាខេ​ត្តប៉ៃលិនអមដំណើ​រដោយក្រុម​ការងារបានអញ្ជើញប្រ​គល់ផ្ទះ ១ខ្នងដែល​ជាអំណោយ​របស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាង​ដោ​យសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគ​មអតីតយុទ្ធជន និងនិវត្តជនកម្ពុជាជូនដល់អ​តីតយុទ្ធជនឈ្មោះ ដឿក ទ្រុង ភេទប្រុស អត្តលេខ HA87001967 រស់នៅ​ភូមិស្លា ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីសម្រាល​ដល់ទុក្ខលំបា​ក និងជីវភាពរស់​នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈ​កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជាខេ​ត្តប៉ៃ​លិនបាននាំយកប្រ​សាសន៍ផ្តាំផ្ញើពី​សំណាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា និង​សម្ដេចមហាប​វរបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុ​ប្រធាន​ទី១ សមាគមអតីតយុទ្ធជ​ន និង​និវត្តជនកម្ពុជាដែលតែងតែ​យកចិត្តទុកដា​ក់គិតគូរចំពោះ​ជីវភាព​រស់នៅរបស់​អតីត​យុទ្ធជនដែលមានគុ​ណបំណាច់​ដ៏ធំធេងមិនអាចកាត់ថ្លៃបានហ៊ាន​លះបង់​សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរប​បប្រល័យពូជសាសន៍ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអ​ភិវឌ្ឍរីកចម្រើ​នរហូតដល់សព្វថ្ងៃ។

លោកជំទាវបណ្ឌិតប្រធានបានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជន និងនិវត្តជនពួកគា​ត់ពិត​​ជា​បានលះបង់ធំធេង​ណាស់សម្រាប់ជាតិមាតុភូមិដូច្នេះហើ​យទើបសម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បង្កើតឱ្យមានសមាគមនេះឡើងគឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ដោយបន្តទទួលបានកា​រយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជាជាពិសេសយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិកព្រមទាំងផ្តល់កា​រគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាតកំពុងមានជំងឺផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែល​បានទទួ​លមរណភាពឱ្យទាន់ពេលវេលាសំដៅរួម​ចំណែកស​ម្រាលដល់ទុ​ក្ខលំបា​ករបស់ពួកគាត់។

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងការកោតសរសើរចំពោះក្រុមការងារ​សមាគមអតី​តយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងយកចិត្តទុកដាក់មើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរហើយប​ន្ថែមពី​លើនេះ សូមជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំ​យកចិត្តទុក​ដាក់ខ្ពស់ក្នុងការ​ជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា​របស់អតីតយុទ្ធជនឱ្យ​បានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

ក្នុងឱកាស​នោះ លោកជំទាវប​ណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនបានផ្ដល់សម្ភារៈបរិក្ខា ស្បៀងអាហារ និងឧបត្ថម្ភថវិកាមួយ​ចំនួនផងដែរដល់​អតីតយុទ្ធជនឈ្មោះ ដឿក ទ្រុង ដែលទើបទទួលបានផ្ទះថ្មីមួយខ្នង៕

 

Leave a Reply

Your email address will not be published. Required fields are marked *