រថយន្ត Ford ដឹកអ្នកដំណើរ ២គ្រឿងសង្ស័យប្រើរូបភាពដឹកអ្នកដំណើរបាំងមុខដើម្បីធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកកោះញែក

(ខេត្តមណ្ឌលគិរី)៖ អស់រយៈពេលជាច្រើនខែមកហើយ រថយន្ត fordពីរគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2X-1470 និង ភ្នំពេញ 2AQ-4647 ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានអះអាងថា ធ្វើសកម្មភាពដឹកឈើជាញឹកញាប់ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធហាក់មិនទាន់មានវិធានការបង្ក្រាបនៅឡើយ៕

ជាក់ស្ដែងនៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ2026 អ្នកធ្វើដំណើរតាមរថយន្ត ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-1470 ដឹកឈើចេញពីស្រុកកោះញែក និងមានដឹកភ្ញៀវប្រមាណជា 6នាក់ អ្នកធ្វើដំណើរមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ពីព្រោះរថយន្តមួយគ្រឿងនេះដឹកឈើហើយបើកបរក្នុងល្បឿនលឿនខ្លាំង កុងទ័រ140 ឯណោះហើយប្រជាពលរដ្ឋបានថតរូបភាព រថយន្តដឹកឈើខាងលើផ្ញើមកឱ្យអង្គភាពយើងខ្ញុំជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីជាពិសេមន្ត្រីជំនាញដែលពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី សូមមេត្តាចាត់វិធានការទប់ស្កាត់ក្រុមរថយន្ត ford ដឹកអ្នកដំណើរលួចបង្កប់ឈើប្រណិតនេះផងទាន។

 

Leave a Reply

Your email address will not be published. Required fields are marked *