កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសង សង្វៀនជល់មាន់ដីឃាត់ខ្លួនបានមនុស្សជាច្រើននាក់ និងម៉ូតូជាច្រើនគ្រឿងផង។ ទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅមួយ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៩ព្រឹក ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៦៕
Category: បទល្មើស
ថ្នាំពេទ្យគ្មានលិខិតអនុញ្ញាតជាង ២ម៉ឺនប្រអប់ត្រូវសមត្ថកិច្ចឆ្មក់ចាប់
(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកណ្ដាលបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តមួយគ្រឿងដែលដឹកជញ្ជូនថ្នាំពេទ្យខុសច្បាប់ចំនួន ៤៥កេសធំស្មើនឹងជាង ២៣,៤០០ប្រអប់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានធ្វើឡើងនៅស្រុកមុខកំពូល ខេត្តកណ្ដាលដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចែកចាយផលិតផលឱសថដែលគ្មានគុណភាព និងគ្មានការអនុញ្ញាតត្រឹមត្រូវ។ ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះត្រូវបានដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមានការចូលរួមពីលោក កូ តាត ប្រធានការិយាល័យនិយ័តកម្មសុខាភិបាលខេត្តកណ្ដាល។ ការបង្ក្រាបនេះធ្វើឡើងក្រោមការចង្អុលបង្ហាញ និងដឹកនាំពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក្រោមការសម្របសម្រួលនីតិវិធីដោយលោក…
មេឆ្នោតសៀមចេញក្នុងរយៈពេលកន្លះខែម្តង និងអ្នកលេងឆ្នោតសៀមរួមជាមួយឆ្នោតវៀតណាមលេងប្រចាំថ្ងៃក្នុងមួយថ្ងៃបីលើក
(ក្រុងបាត់ដំបង)៖ មហាជនសង្ស័យថាមានការបើកដៃឱ្យលេងនៅទូទាំងក្រុងបាត់ដំបងដោយគ្មានការរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសបូករួមអ្នកញៀនល្បែង ឆ្នោតសៀមទាំងនោះគ្មានមនសិការជាខ្មែរទើបក្រុមមេល្បែងឆ្នោតសៀម និងឆ្នោតវៀតណាមទាំងនោះធ្វើសកម្មភាពដាក់ពង្រាយកូនកញ្ច្រែងនៅពាសពេញក្រុងបាត់ដំបង និងតាមបណ្តាស្រុកនានាទូទាំងខេត្ត។ ជាក់ស្តែងរូបភាពនៅរសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ទាំងនេះដែលក្រុមសារព័ត៌មានយើងថតផ្តិតយកភ្ជាប់ទីតាំងដែលមានដូចខាងក្រោម: ទីតាំងទី០១ស្ថិតនៅភូមិកាប់គោថ្មី ក្នុងសង្កាត់អូរចារ (មានចម្ងាយ30ម៉ែត្រពីស្នាក់ការភូមិ) ទីតាំងទី០២ស្ថិតនៅផ្ទះមេធំក្រោមដើមស្ខុបក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ទីតាំងទី០៣ស្ថិតនៅជាប់ផ្លូវរថភ្លើងផ្លូវចូលរ៉ាក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ទីតាំងទី០៤ស្ថិតនៅខាងលិចជាប់បេនឡានផ្សារបឹងឈូក តូបមានបិទបាំងវាំងនន ទីតាំងទី០៥ ស្ថិតនៅផ្លូវបេតុងខាងត្បូងរូបសំណាកលោកតាដំបងក្រញូង(ផ្ទះថ្មខ្នងទល់របងវិមានសព) និងទីតាំងទី០៦ស្ថិតនៅម្តុំតូបលក់មាស តូបលក់សំលៀកបំពាក់…
រថយន្ត Ford ដឹកអ្នកដំណើរ ២គ្រឿងសង្ស័យប្រើរូបភាពដឹកអ្នកដំណើរបាំងមុខដើម្បីធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកកោះញែក
(ខេត្តមណ្ឌលគិរី)៖ អស់រយៈពេលជាច្រើនខែមកហើយ រថយន្ត fordពីរគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2X-1470 និង ភ្នំពេញ 2AQ-4647 ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានអះអាងថា ធ្វើសកម្មភាពដឹកឈើជាញឹកញាប់ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធហាក់មិនទាន់មានវិធានការបង្ក្រាបនៅឡើយ៕ ជាក់ស្ដែងនៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ2026 អ្នកធ្វើដំណើរតាមរថយន្ត ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-1470 ដឹកឈើចេញពីស្រុកកោះញែក និងមានដឹកភ្ញៀវប្រមាណជា 6នាក់ អ្នកធ្វើដំណើរមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ពីព្រោះរថយន្តមួយគ្រឿងនេះដឹកឈើហើយបើកបរក្នុងល្បឿនលឿនខ្លាំង កុងទ័រ140 ឯណោះហើយប្រជាពលរដ្ឋបានថតរូបភាព រថយន្តដឹកឈើខាងលើផ្ញើមកឱ្យអង្គភាពយើងខ្ញុំជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីជាពិសេមន្ត្រីជំនាញដែលពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី…
ក្រុមមេឆ្នោតកន្ទុយថៃនៅខេត្តបាត់ដំបងដែលគ្មានមនសិការជាខ្មែរនៅតែបន្តប្រមូលលុយពីអ្នកញៀនល្បែងឆ្នោតខ្មែរទៅឱ្យមេឆ្នោតថៃ
បើទោះបីជាមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលរួមទាំងប្រជាពលរដ្ឋខ្មែរធ្វើពាក់ហិការមិនប្រែផលិតផលថៃតែឆ្នោតថៃនៅក្នុងក្រុងបាត់ដំបងនៅតែមានមេឆ្នោតបន្តកត់ប្រមូលលុយរាប់សែនលានពីពលរដ្ឋខ្មែរយកទៅឱ្យមេឆ្នោតថៃដែលទង្វើក្រុមមេឆ្នោតទាំងនេះគឺមិនអាចលើកលែងបាននោះទេដែលក្រុមមេឆ្នោតទាំងនោះមិនបានគិតដល់វីរៈកងព័ទដែលបានពលីរួមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីការឈ្លៀនពានពីយោធាថៃ។ ឆ្នោតកន្ទុយលេខថៃ ឬឆ្នោតសៀមគឺលេងតែ២ដងក្នុងមួយខែ គឺនៅថ្ងៃទី១ រៀងរាល់ដើមខែ និងថ្ងៃទី១៦។ ជាស្តែងនៅថ្ងៃទី១៦ ខែមីថុនា ឆ្នាំ២០២៦ កន្ទុយឆ្នោតថៃជាច្រើនដែលអ្នកសារព័ត៌មានយើងទទួលបានគឺនៅតែមានមេឆ្នោតកត់ពេញបន្ទុកក្នុងខេត្តដែលបង្ហាញពីភាពអាម៉ាសបំផុតដែលថៃឈ្លានពានដីខ្មែរហើយបែរជាមេឆ្នោតនៅបាត់ដំបងកត់ល្បែងឆ្នោតរបស់ថៃទៅវិញ។ ចំពោះសកម្មភាពមេឆ្នោតថៃទាំងនេះ សុំស្នើសុំឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងចាត់វិធានការក្តៅឳមានប្រសិទ្ធភាពចាប់មេឆ្នោតទាំងនោះមកផ្តាន់ទារតាមច្បាប់កុំឱ្យមានការលើកលែង និងស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងកាងបទល្មើសឆ្នោតថៃ-សៀមនេះ។ ចំពោះសកម្មភាពកត់ឆ្នោតថៃនេះមហាជនលើកឡើងថាក្រុមមេឆ្នោតទាំងនោះគឺគ្មានមានសិកាជាខ្មែរហើយមិនចេះឈឺចាប់ទេ ឬដែលថៃយកដីខ្មែរហើយនៅតែកត់ឆ្នោតឱ្យប្រទេសចោលឈ្លានពានទៀត។ ជុំវិញករណីល្បែងឆ្នោតថៃ ភ្នាក់ងារសារព័ត៌មានរបស់យើងនឹងតាមដានបន្តដោយសង្ឃឹមថាសមត្ថកិច្នឹងចាប់មេឆ្នោតទាំងនោះមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
អភិបាលក្រុងតាខ្មៅបញ្ជាឱ្ក្រុមការងារចុះពិនិត្យករណីមានគេលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់
(កណ្ដាល)៖ លោកឃឹម សំភារ អភិបាលក្រុងតាខ្មៅបានបញ្ជាឱ្យក្រុមការងារចុះពិនិត្យមើលទីតាំងមួយកន្លែងដែលកំពុងសាងសង់គ្រឹះជើងតាងរឹងមាំចូលដីចំណីទន្លេបាសាក់ឆាប់ៗនេះ ទីតាំងមួយនេះស្ថិតនៅភូមិកោះគ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមការឱ្យដឹងពីលោកអភិបាលក្រុងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមការងារនឹងចុះទៅពិនិត្យស្អែកនេះក្រោយពលរដ្ឋបានធ្វើសេចក្ដីរាយការណ៍ចូលគ្រុបប្រជាជនខេត្តកណ្ដាលដើម្បីសិក្សាមើលទៅលើភាពជាក់ស្ដែងព្រោះសំណង់រឹងមាំនេះពុំបានសុំច្បាប់នោះទេ។ ទោះយ៉ាងណាលោកអភិបាលក្រុងអំពាវនាវពលរដ្ឋទាំងអស់ដែលមានបំណងសាងសង់សំណង់រឹងផ្សេងៗ ត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវហើយកុំរំលោភយកដីចំណីទន្លេ ឬដីចំណីផ្លូវសាធារណៈ។ គួររំលឹកថា លោក គួច ចំរើន អភិបាលខេត្តកណ្ដាលបានបញ្ជាឱ្យមានការរុះរើរាល់សំណង់ទាំងអស់ដែលសាងសង់រំលោភចូលដីសាធារណរបស់រដ្ឋហើយរដ្ឋបាលក្រុងតាខ្មៅបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្មទៅលើលាររំលោភយកដីសាធារណៈមកធ្វើអាជីវកម្ម។ ដោយម្ចាស់សំណង់ជាប់មាត់ទន្លេបែរជាឆ្លៀតឱកាសលួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេបាសាក់ទៅវិញដែលផ្ទុយពីគោលបំណងរៀបចំក្រុងរបស់រដ្ឋបាលខេត្តកណ្ដាល៕
ប្រជាពលរដ្ឋពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកសំពៅលូនឃាត់ខ្លួនពាក់ព័ន្ធករណីជីករ៉ែមាសនៅតាមបណ្តោយអូរព្រំដែន
(បាត់ដំបង)៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:១២នាទី លោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំពៅលូនបានដឹកនាំកម្លាំងសហការជាមួយកម្លាំងវរៈសេនាតូចលេខ ៥៥១ ចុះអន្តរាគមន៍ និងឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ០២ នាក់ដែលបានធ្វើសកម្មភាពជីកកកាយរករ៉ែមាសនៅចំណុចរណ្ដៅដីដ៏ធំមួយជាប់នឹងអូរព្រំដែនកម្ពុជា-ថៃ (ដែលកន្លងមកមានការអះអាងថាជាការជីកលានរដ្ឋានរបស់សមត្ថកិច្ច)។ បុរសទាំង ០២នាក់ខាងលើមាន៖ ១. ឈ្មោះ ជា ឋាន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក…
អភិបាលខណ្ឌឬស្សីកែវបញ្ជាក់ថា ពិតជាមានផលិតផលថៃក្នុងឃ្លាំងមួយកន្លែងនៅផ្លូវ៥៩៨
(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ពិតជាមានផលិតផលថៃនៅក្នុងឃ្លាំងស្ដុកមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការចុះឆែកឃ្លាំងទំនិញាខាងលើ លោក ជិន ប៊ុនធឿនបញ្ជាក់ថា «អ្វីដែលក្រុមការងារចុះទៅពិនិត្យពិតជារកឃើញផលិតផលមួយចំនួនផលិតពីប្រទេសថៃហើយបានបិទ seal ប្លុកហើយ ដើម្បីទុកឱ្យមន្រ្តីជំនាញរាប់ជាក់ស្ដែង»៕
បនល្បែងបក្សីកីឡាប្រែក្លាយជាប្រជាប្រិយភាពទាក់ទាញក្រុមអ្នកញៀនល្បែងផ្អើលឈូឆរទៅលេងចាក់ភ្នាល់យ៉ាងសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវលាន់រំពងពេញព្រៃចំការកៅស៊ូ
(ខេត្តត្បូងឃ្មុំ)៖ បនល្បែងបក្សីកីឡាប្រែក្លាយជាប្រជាប្រិយភាពទាក់ទាញក្រុមអ្នកញៀនល្បែងផ្អើលឈូឆរទៅលេងចាក់ភ្នាល់យ៉ាងសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវលាន់រំពងពេញព្រៃចំការកៅស៊ូផ្អើលអស់អ្នកស្រុកអ្នកភូមិធ្វើឱ្យពួកគាត់កើតក្តីព្រួយបារម្ភពីសុខសុវត្ថភាពក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រជាពលរដ្ឋត្រូវជាប្រពន្ធរបស់ក្រុមអ្នកញៀនល្បែងទទូចស្នើសុំដល់សារព័ត៌មានជួយប្តឹងរាយការណ៍បន្តទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជួយមានវិធានការចំណាត់ការណ៍បញ្ឈប់សកម្មភាពល្បែងសុីសងខុសច្បាប់នៅចំការកៅស៊ូស្ថិតនៅក្នុងភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ប្រភពព័ត៌មានបានបញ្ជាក់ថា យោងតាមការអះអាងប្រពន្ធរបស់ក្រុមអ្នកញៀនពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាទីតាំងសង្វៀនជល់មាន់លេងអាប៉ោង និងល្បែងភ្នាល់កាត់កូនសត្វយ៉ាងអាណាធិបតេយ្យដែលមានទំហំខ្នាតធំជាងកាស៊ីណូ ទីតាំងបនល្បែងនេះស្ថិតនៅចំនុចចំការកៅស៊ូ ក្នុងភូមិ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដែលជាទីតាំងភ្នាល់សុីសាច់ហុតឈាមយ៉ាងសាហាវ ភ្នាល់ចាក់លុយខ្ទង់លានរៀល ក្នុងការប្រកួតមាន់១គូ ភ្នាល់លុយខ្ទង់៣០លានទៅ៤០លានរៀល សម្រាប់ការចាក់ភ្នាល់អាប៉ោង ចាក់០១ក្របសុីម្តង០៥លានទៅ១០លានរៀល ចំណែកឯល្បែងភ្នាល់កាត់កូនសត្វវិញ ក្នុង០១ថ្ងៃសុីលុយខ្ទង់៦០ទៅ៧០លានរៀល ជាទីតាំងដែលមាន ចំនួនមនុស្សរាប់១០០នាក់ ជិះម៉ូតូឡានសម្រុកចូលទៅលេងយ៉ាងច្រើនកុះករ បន្តកន្ទុយគ្នាដូចហែលបុណ្យខ្មោច ផ្អើលអស់អ្នកស្រុកអ្នកភូមិ ធ្វើអោយពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំង ពីសន្តិសុខ សុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃរាល់ពេលដែលក្រុមអ្នកដែលញៀនល្បែងស៊ីសងទាំងអស់នោះ…
