(បាត់ដំបង)៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:១២នាទី លោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំពៅលូនបានដឹកនាំកម្លាំងសហការជាមួយកម្លាំងវរៈសេនាតូចលេខ ៥៥១ ចុះអន្តរាគមន៍ និងឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ០២ នាក់ដែលបានធ្វើសកម្មភាពជីកកកាយរករ៉ែមាសនៅចំណុចរណ្ដៅដីដ៏ធំមួយជាប់នឹងអូរព្រំដែនកម្ពុជា-ថៃ (ដែលកន្លងមកមានការអះអាងថាជាការជីកលានរដ្ឋានរបស់សមត្ថកិច្ច)។
បុរសទាំង ០២នាក់ខាងលើមាន៖
១. ឈ្មោះ ជា ឋាន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
២. ឈ្មោះ រឹម វណ្ណដា ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ាស៊ីនបូមទឹក ០១គ្រឿង, ដួន ០១, ចបកាប់ ០១, កាធុនជ័រ ០១, កៅអី ០៣, ស្បៃ ០១ និងប៉ែល ០១។
បច្ចុប្បន្ន បុរសទាំង ០២នាក់ខាងលើ មន្ត្រីកងរាជអាវុធហត្ថស្រុកសំពៅលូនបានធ្វើការអប់រំណែនាំ និង ហើយសុំយោបល់ថ្នាក់លើដើម្បីអនុវត្តតាមនីតិវិធី៕

