បើទោះបីជាមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលរួមទាំងប្រជាពលរដ្ឋខ្មែរធ្វើពាក់ហិការមិនប្រែផលិតផលថៃតែឆ្នោតថៃនៅក្នុងក្រុងបាត់ដំបងនៅតែមានមេឆ្នោតបន្តកត់ប្រមូលលុយរាប់សែនលានពីពលរដ្ឋខ្មែរយកទៅឱ្យមេឆ្នោតថៃដែលទង្វើក្រុមមេឆ្នោតទាំងនេះគឺមិនអាចលើកលែងបាននោះទេដែលក្រុមមេឆ្នោតទាំងនោះមិនបានគិតដល់វីរៈកងព័ទដែលបានពលីរួមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីការឈ្លៀនពានពីយោធាថៃ។
ឆ្នោតកន្ទុយលេខថៃ ឬឆ្នោតសៀមគឺលេងតែ២ដងក្នុងមួយខែ គឺនៅថ្ងៃទី១ រៀងរាល់ដើមខែ និងថ្ងៃទី១៦។
ជាស្តែងនៅថ្ងៃទី១៦ ខែមីថុនា ឆ្នាំ២០២៦ កន្ទុយឆ្នោតថៃជាច្រើនដែលអ្នកសារព័ត៌មានយើងទទួលបានគឺនៅតែមានមេឆ្នោតកត់ពេញបន្ទុកក្នុងខេត្តដែលបង្ហាញពីភាពអាម៉ាសបំផុតដែលថៃឈ្លានពានដីខ្មែរហើយបែរជាមេឆ្នោតនៅបាត់ដំបងកត់ល្បែងឆ្នោតរបស់ថៃទៅវិញ។
ចំពោះសកម្មភាពមេឆ្នោតថៃទាំងនេះ សុំស្នើសុំឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងចាត់វិធានការក្តៅឳមានប្រសិទ្ធភាពចាប់មេឆ្នោតទាំងនោះមកផ្តាន់ទារតាមច្បាប់កុំឱ្យមានការលើកលែង និងស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងកាងបទល្មើសឆ្នោតថៃ-សៀមនេះ។
ចំពោះសកម្មភាពកត់ឆ្នោតថៃនេះមហាជនលើកឡើងថាក្រុមមេឆ្នោតទាំងនោះគឺគ្មានមានសិកាជាខ្មែរហើយមិនចេះឈឺចាប់ទេ ឬដែលថៃយកដីខ្មែរហើយនៅតែកត់ឆ្នោតឱ្យប្រទេសចោលឈ្លានពានទៀត។
ជុំវិញករណីល្បែងឆ្នោតថៃ ភ្នាក់ងារសារព័ត៌មានរបស់យើងនឹងតាមដានបន្តដោយសង្ឃឹមថាសមត្ថកិច្នឹងចាប់មេឆ្នោតទាំងនោះមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕


