លោកជំទាវអភិបាលខេត្តប៉ៃលិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រព័ន្ធ Zoom ស្តីពីការពង្រឹងវិន័យដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារមន្ត្រីរាជការ

(ខេត្តប៉ៃលិន)៖ រហូតមកដល់ព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រព័ន្ធ Zoom ស្តីពីការពង្រឹងវិន័យដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕  

ករណីប្រទះឃើញសកសពកាលពីរថ្ងៃទី២៦ ខែមីនា កន្លងទៅនៅក្រុងបាត់ដំបងតាមពិតជាករណីរៀបគម្រោងសម្លាប់យកទ្រព្យសោះ

(បាត់ដំបង)៖ ករណីប្រទះឃើញសពជនរងគ្រោះកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ពេលនេះសមត្ថកិច្ចចាប់ក្រុមជនសង្ស័យបានហើយ។ ដោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមមាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់​ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្ត​មសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿ​ង គឹមសុង ស្នងការរងផែនការងារនគរ​បាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងក្នុងផែនរួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេ​នី​យ៍ឯក ពេជ្រ សារ៉ែន ជាអធិការ និងនគរបាលស្រុកសង្កែដែលមានលោកវរ​សេនីយ៍ទោ យុត តុងហូ ជាអធិការធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ក្នុងករណីឃាតកម្មសម្លាប់ជនរងគ្រោះឈ្មោះប្រោញ…

កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam ខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស២០នាក់

  (ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងដីឡូត៍មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេស២០នាក់ រួមមានជនជាតិចិន១៩នាក់ និងស្រ្តីគីជីស៊ីស្ថានម្នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមថា ទីតាំងដីឡូត៍ខាងលើមានលួចបង្កប់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមទាំង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អញ្ជើញ ជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយពីស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា

(ខេត្តក្រចេះ)៖ ក្នុងឱកាសដ៏មហោឡារិកនៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តក្រចេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងនូវប្រសាសន៍ប្រកបដោយអត្ថន័យជ្រាលជ្រៅដោយបានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ» សម្រាប់ទឹកដីខេត្តក្រចេះ។ ភាពជោគជ័យដ៏ធំធេងនេះមិនអាចកាត់ផ្តាច់បានឡើយពីការយកចិត្តទុកដាក់ និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ​ផ្អែកតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ខ្លឹមសារសំខាន់ៗដែលធ្វើឱ្យពិធីបុណ្យទន្លេឆ្នាំនេះមានលក្ខណៈពិសេស និងធំធេងជាប្រវត្តិសាស្ត្ររួមមានចំណុចគន្លឹះចំនួន ៤ដូចខាងក្រោម៖ ​១. ការបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌ខ្មែរ             បុណ្យទន្លេបានក្លាយជាវេទិកាដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីភាពអស្ចារ្យនៃសម្បត្តិធម្មជាតិទន្លេមេគង្គ និងសត្វផ្សោតដែលជាទ្រព្យសម្បត្តិដ៏កម្រ។ ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់ឱ្យមកស្គាល់ពីអត្តសញ្ញាណ…

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនជាអធិបតីក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៥-២០២៦

(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះវិ ស័យកីឡាគ្រប់ប្រភេទដែលធ្វើវិស័យកីឡានៅទូទាំងប្រទេសមានការរីកចម្រើនយ៉ាងខ្លាំងព្រមទាំងបានទទួលជ័យលាភីជាបន្តបន្ទាប់លើឆាកអន្តរជាតិហើយសមិទ្ធផលទាំងអស់នេះគឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃ កំណើតទី២ របស់ប្រជាជនកម្ពុជា…

លោកជំទាវប្រធានស​មា​គ​ម​អតីតយុទ្ធជន ​និងនិវត្តជន​កម្ពុជាខេ​ត្តប៉ៃលិនប្រគល់ផ្ទះ ១ខ្នងជូ​នដល់អតី​តយុទ្ធជន ដែលជាអំ​ណោយ​ដ៏ថ្លៃថ្លារបស់​សម្តេចតេជោ​ ហ៊ុន សែន

(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លនៃគណៈ​អភិ​បាលខេត្ត និងជា​ប្រ​ធានស​មា​គមអតី​តយុទ្ធជ​ន និង​និវត្តជ​នកម្ពុជា​ខេត្តប៉ៃ​លិនអម​ដំណើរដោ​យក្រុមការ​ងារ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០​២៦ បា​នអញ្ជើញប្រគ​ល់ផ្ទះ១ខ្នងដែ​លជាអំ​ណោយដ៏ថ្លៃថ្លារ​បស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​ និងជា​ប្រធា​នសមា​គមអតីតយុទ្ធជ​ន និងនិវត្តជ​នកម្ពុជា និងក​សាង​ដោ​យ​សម្ដេចម​ហា​បវរបតី ហ៊ុ​ន ម៉ាណែ​ត នាយក​រដ្ឋមន្ត្រី និ​ងជាអនុប្រធានទី១ សមាគមអ​តីតយុ​ទ្ធជន និ​ងនិវត្តជ​នកម្ពុជា​ជូនដ​ល់អ​តីតយុ​ទ្ធជ​ន​ម្នាក់ឈ្មោះ ប៉ាង​ សន ភេទ​ប្រុស អត្តលេខ RA07001062 រស់នៅ​ភូមិអូរច្រាលើ សង្កា​ត់ទួលល្វា…

ឯកឧត្ដម​ ឆេង​ គឹមស៊ុន​ អញ្ជើញ​ជាអធិបតី​បេីកកិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ត្រីមាស​ទី​១​ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​២​ ឆ្នាំ​២០២៦​ របស់ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ

នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៦​ ក្នុង​ស្នាក់​គណបក្សប្រជាជន​ស្រុក​អូររាំងឪ​បាន​បេីក​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​១​ និង​លេីកទិសដៅការងារ​សម្រាប់​ត្រីមាស​ទី​២​ របស់​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​អូររាំងឪ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ឆេង​ គឹមស៊ុន​ អនុប្រធាន​ទី១​ ក្រុម​កាងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​អូររាំងឪ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​ លោកជំទាវ​ លោ​ក-លោកស្រី​ អនុប្រធាន​ សមាជិក​ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ គណ:អចិន្ទ្រៃយ៍គណបក្ស​ និងសមាជិក​ សមាជិកា​ ប្រមាណ​ជាង​ ៥០០នាក់។ កិច្ចប្រជុំ​ត្រូវ​បិទ​បញ្ចប់​ដោយ​រលូន​ និង​ពោរពេញ​ដោយ​ស្នាមញញឹម​ ស្មារតី​សាមគ្គី​ឯកភាព​។  

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះដេកស្លាប់

(បាត់ដំបង)៖ ករណីប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅក្នុងប្រឡាយទឹកនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រហូតមកដល់វេលាម៉ោង 21:00នាទី ថ្ងៃដដែលនេះ សមត្ថកិច្ចនៅមិនទាន់ដឹងអតសញ្ញាណនៅឡើយទេ ប្រសិនបើបងប្អូនណាមានបាត់បង់សមាជិកគ្រួសារដែលមានភិនភាគដូចរូបភាពសូមទាក់ទងមកកាន់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឬទាក់ទងមកខ្ញុំបាទតាមរយៈលោក សុខ ផានិត Telegram 011509566 ។ សូមបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះស្ថិតនៅទីតាំងកើតហេតុខាងលើដោយសមត្ថកិច្ចកំពុងធ្វើការយាមកាម ដោយហេតុថាមិនទាន់អាចសន្និដ្ឋានជាករណីអ្វីឱ្យប្រាកដបាននៅឡើយទេ៕

អភិបាលខេត្តប៉ៃលិ​នដឹកនាំមន្ត្រីចុះពិនិត្យមើ​លវឌ្ឍន​ភា​ពការកែលម្អហេ​ដ្ឋារចនា​សម្ព័ន្ធនៅចំណុ​ចជ្រោះ​សែនសុ​ខ ដើម្បីលើក​កម្ព​ស់វិស័យ​ទេ​សចរណ៍

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោកជំ​ទាវបណ្ឌិ​ត បាន ស្រីមុំ អភិបាលនៃគណៈអ​ភិបាល​ខេ​ត្តប៉ៃលិនអមដំ​ណើរ​ដោយមន្ត្រីជំ​នាញក្រោមឱវាទបានអញ្ជើញ​ចុះពិនិត្យមើ​លវឌ្ឍនភាព ការកែលម្អហេដ្ឋារច​នាសម្ព័ន្ធ​នៅចំណុ​ចជ្រោះសែ​នសុខប្រកប​ដោយសោ​ភណ្ឌភាពក្នុងគោ​លបំណងលើក​កម្ពស់វិស័​យទេ​សចរណ៍ក្នុងខេត្តដែ​លជាកត្តាជួយ​ជំរុញដល់កំណើ​នសេដ្ឋកិច្ច និងជីវភាពរស់​នៅប្រចាំ​ថ្ងៃរបស់​ប្រជា​ពលរដ្ឋ។ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តបានមានប្រសាសន៍លើក​ឡើងថា រាជរដ្ឋាភិបា​លកម្ពុជាក្រោ​មការដឹកនាំរបស់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ា​ណែត ជានា​យករដ្ឋមន្ត្រីគឺបាន​បន្តខិត​ខំប្រឹងប្រែង​ដោះស្រា​យនូវរាល់​បញ្ហាការលំបា​ក និងសំ​ណូមពរ​របស់ប្រជាពលរដ្ឋព្រមទាំ​ងបានខិ​តខំកសាង​អភិវឌ្ឍន៍ប្រ​ទេសជាតិឱ្យមា​នការរីកច​ម្រើនលើគ្រប់វិស័យជាពិសេសការកសាង​ហេដ្ឋា​រច​នា​សម័ន្ធរូប​វ័ននា​នាដូច​ជា ផ្លូវថ្នល់ ស្ពាន​ សាលារៀន​ មន្ទីរពេទ្យ ជា​ដើមហើយបច្ចប្បន្នរដ្ឋបា​លខេត្តប៉ៃ​លិនបាន​ខិតខំកែលម្អហេ​ដ្ឋារចនាសម្ព័ន្ធ​សាធារណៈនានារួមទាំងការដាំដើមឈើ ការដាំ​ផ្កាលម្អបន្ថែម និង​ការថែទាំព្រមទាំងការកែលម្អ​ហេដ្ឋារចនាស​ម្ព័ន្ធសួនច្បារ សួនពុះចែក​ទ្រូងផ្លូវ​ឱ្យបាន​កា​ន់តែល្អឡើងថែមទៀតដើម្បីឆ្លើយតបទៅ​នឹងតម្រូវកា​ររបស់ប្រជា​ពលរដ្ឋលើផ្នែកបរិស្ថាន និងសុខ​ភាព ក៍ដូច​ជាបន្ថែមក្រវា​ត់ពណ៌​បៃតងក្នុង​ទីក្រុងប្រកប​ដោយសោ​ភណ្ឌភាព​ស្រស់​បំព្រងក្នុងកា​រទាក់ទា​ញភ្ញៀវទេសចរណ៍ជា​តិ និងអន្តរជាតិ​ឱ្យចូលមកលេងកំសា​ន្តក្នុងខេ​ត្តប៉ៃលិ​នយើ​ងឱ្យ​បានកា​ន់តែច្រើ​នឡើងដែ​លជាកត្តា​មួយចូល​រួមចំណែក​ក្នុងការ​ជំរុញកំ​ណើនសេ​ដ្ឋកិច្ចជីវភាព​រស់នៅរបស់ប្រជា​ពលរដ្ឋឱ្យបា​នកាន់​តែប្រ​សើរឡើង។…

បន្ដអនុវត្តប្រសាសន៍​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លេីយុទ្ធនាការ​ “ពន្លក​បៃតង​”​ 

(កំពង់​ស្ពឺ)​៖​ ឯកឧត្ដម​បណ្ឌិត​ សាម​ អីន​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ អមដំណេីរ​ដោយ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជាអធិបតី​ក្នុង​យុទ្ធនាការ​ “ពន្លក​បៃតង​”​ នាព្រឹក​ថ្ងៃ​ទី២២​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​អង្គ​ក្ដី​ ភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យុទ្ធនាការ​ “ពន្លក​បៃតង​”​ នាព្រឹក​នេះ​ ជា​កិច្ចសហការ​រៀបចំ​ដោយ​ វត្ដអង្គក្ដី​ និងអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​…