អតីតប្តីបាញ់សម្លាប់ប្រពន្ធរួចបញ្ចប់ជីវិតខ្លួនឯង

(កំពង់ចាម)៖ ករណីឃាតកម្មមួយបានកើតឡើងនៅថ្ងៃត្រង់ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងបរិវេណផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ យោងតាមព័ត៌មានបឋម អំពើឃាតកម្មនេះបង្កឡើងដោយបុរសជាអតីតប្តីដែលបានដកកាំភ្លើងបាញ់សម្លាប់អតីតភរិយា ហើយបន្ទាប់មកក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមៗនៅនឹងកន្លែង។

មូលហេតុបឋម ត្រូវបានគេសន្និដ្ឋានថា កើតចេញពីភ្លើងប្រចណ្ឌ និងទំនាស់ស្នេហាខណៈដែលអ្នកទាំងពីរទើបតែបានលែងលះគ្នាដាច់ស្រឡះនាពេលថ្មីៗនេះ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យ និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *