(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៩ខែ មីនា ឆ្នាំ ២០២៦ នេះដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំធ្វើពិធីចុះអធិការកិច្ចពង្រឹងការអនុវត្តដីកានិងការជូនដំណឹងអំពី សាលដីកាកំបាំងមុខរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាអគ្គព្រះរាជអាជ្ញារងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជាអគ្គលេខាធិការ អគ្គលេខាធិការរង ជាចៅក្រម ជាព្រះរាជអាជ្ញារង ជាស្នងការ ស្នងការរង ជាក្រឡាបញ្ជីនិងមន្រ្តីពាក់ពន័្ធជាច្រើនរូប។ ចូលរួមជាសមាជិក សមាជិការនៃពិធីនេះមានលោក…
Author: pnctv
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែង
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម លោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) តំណាង ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ…
រដ្ឋបាលខេត្តព្រៃវែងរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ និង ត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” និងការត្រៀមលក្ខណៈជាម្ចាស់ផ្ទះក្នុង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងាររបស់ក្រសួងព្រះបរមរាជវាំង លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង…
ជនសង្ស័យ០៧នាក់ត្រូវសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣:១៥នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន…
ពលរដ្ឋក្រីក្រ និងចាស់ជរា ១០គ្រួសារនៅភូមិតាំងស្នាយ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមស្រុកពារាំង
(ព្រៃវែង)៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីមនុស្សធម៌ និងការចែករំលែកក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំងបានរៀបចំសកម្មភាពចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនគ្រួសារក្រីក្រ ចាស់ជរា និងគ្មានទីពឹងចំនួន ១០គ្រួសារ ស្ថិតនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ។ សកម្មភាពនេះត្រូវបានដឹកនាំដោយ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះគ្រូចៅអធិការវត្តតាំងស្នាយ និងសហការី ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបដែលបានចុះទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដោយផ្ទាល់ដើម្បីសាកសួរសុខទុក្ខ និងលើកទឹកចិត្ត។ មុនពេលប្រគល់អំណោយ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំងបានធ្វើការផ្សព្វផ្សាយអប់រំសុខភាព និងណែនាំពីវិធានការបង្ការ…
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនអញ្ជើញសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី
(ខេត្តប៉ៃលិន)៖ ឈានមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃរដ្ឋបាលខេត្តដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រីនៃរដ្ឋបាលខេត្តប៉ៃលិនមានការសប្បាយរីករាយក្រៃលេងដោយលោកជំទាវអភិបាលខេត្តប៉ៃលិនតែងតែយកចិត្តទុកដាក់ដល់បងប្អូនមន្ត្រីរាជការជាស្ត្រីជានិច្ចមិនថា ថ្ងៃបុណ្យឬថ្ងៃធម្មតាឡើយគឺរាល់សុខទុក្ខរបស់ស្ត្រីគឺជាសុខទុក្ខរបស់លោកជំទាវហើយមន្ត្រីរាជការជាស្រ្តីទាំងអស់ក៏សូមជូនពរដល់លោកជំទាវ និងក្រុមគ្រួសារមានសុខភាពម៉ាំមួនជោគជ័យគ្រប់ភារកិច្ច៕
ទីតាំងល្បែងអនឡាញបើកយ៉ាងរលូនក្រោមស្លាក “ផ្ទះលក់ ឬជួល” ប្រជាពលរដ្ឋបារម្ភអំពើអសន្តិសុខកើនឡើង
(ភ្នំពេញ)៖ ទីតាំងមួយកន្លែងដែលដាក់ស្លាកនៅខាងមុខថា «ផ្ទះលក់ ឬជួល» ត្រូវបានប្រជាពលរដ្ឋអះអាងថា ជាការបំភ័ន្តភ្នែកខណៈពេលខាងក្នុងវិញត្រូវបានបើកដំណើរការជាទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិតអនឡាញជាច្រើនប្រភេទដែលមានមនុស្សចូលលេងយ៉ាងច្រើន និងបើកដំណើរការទាំងយប់ទាំងថ្ងៃ។ ទីតាំងខាងលើនេះស្ថិតនៅតាមផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) ខាងមុខអតីតផ្សារសូរិយាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានឱ្យដឹងថា នៅខាងមុខផ្ទះគេឃើញមានស្លាកបិទថា «ផ្ទះលក់ ឬជួល» ប៉ុន្តែពេលចូលទៅខាងក្នុងវិញទើបដឹងថាជាទីតាំងបើកល្បែងស៊ីសងតាមអ៊ីនធឺណិតអនឡាញដែលមានអ្នកចូលលេងជាប្រចាំ។ តាមការអះអាងពីប្រជាពលរដ្ឋនៅក្បែរទីតាំងនោះបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងនេះបើកដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃហើយមានមនុស្សជាច្រើនជាពិសេសក្រុមយុវជន និងអ្នកញៀនល្បែងចូលទៅប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃបង្កឱ្យមានការព្រួយបារម្ភពីសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋបានបន្តថា កន្លែងណាមានបើកល្បែងស៊ីសង មិនយូរមិនឆាប់ទេតែងតែអាចនាំឱ្យកើតមានបញ្ហាអសន្តិសុខផ្សេងៗដូចជា អំពើលួច ឆក់ វាយប្លន់ គាស់ផ្ទះ…
ឯកឧត្តម អ៊ុច បូរិទ្ធ អញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងក្រុងកំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារួមដំណេីរដោយប្រតិភូព្រឹទ្ធសភាភូមិភាគ២ អញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសក្នុងឱកាសខែរ៉ាម៉ាឌនជូនប្រជាពលរដ្ឋខ្មែរសាសនិកឥស្លាមក្នុងក្រុងកំពង់ចាម។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ស្លេះ ពុនយ៉ាមីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោក-លោកស្រីប្រធានមន្ទីរព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ នៅវិហារឥស្លាម ស្ថិតនៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុងឱកាសនោះដែរ ឯកឧត្តម…
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦ ដើម្បីពង្រឹងសមត្ថភាព និងសុខភាពយុវជន
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ។ លោក ប៉ាវ សុធីរ ប្រធានមន្ទីរអបរំ យុវជន និងកីឡា ខេត្តព្រៃវែង បានឱ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ខេត្ត…
ពលរដ្ឋរាយការណ៍ថា មានការបើកល្បែងស៊ីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេងនៅក្រុងបានលុងខណៈអាជ្ញាធរហាក់រក្សាភាពស្ងៀមស្ងាត់
(ខេត្តរតនគិរី)៖ ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីសង្កេតឃើញមានទីតាំងល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយបាននឹងកំពុងបើកដំណើរការយ៉ាងចំហ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ យោងតាមប្រភពច្បាស់ការ សកម្មភាពល្បែងស៊ីសងខុសច្បាប់នេះបានចាប់ផ្តើមដំណើរការយ៉ាងពេញបន្ទុកតាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មកម្ល៉េះ។ នៅក្នុងទីតាំងនោះ មានបើកលេងល្បែងច្រើនប្រភេទដូចជា ល្បែងជល់មាន់ អាប៉ោង យូគី និងល្បែងភ្នាល់ផ្សេងៗទៀត។ ប្រភពដដែលបានបង្ហើបថា ទីតាំងល្បែងដ៏ធំនេះត្រូវបានគេសង្ស័យថា មានការរៀបចំឡើងដោយក្រុមបុគ្គលមួយចំនួនក្នុងនោះមានឈ្មោះ លោក ងួន សុវណ្ណា (ហៅអូនធំ) និងបុគ្គលឈ្មោះ មេសា ដែលត្រូវបានគេស្គាល់ថាជាអ្នកចាត់ចែងផ្ទាល់នៅទីតាំង។ ជាមួយគ្នានេះក៏មានការលេចឮឈ្មោះបុគ្គលមានងារជាឧកញ៉ាម្នាក់គឺលោក ឡេង…
