(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់។ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង១៣ភូមិ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តជាមួយសប្បុរសជនជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី)…
Author: pnctv
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការរៀបចំការស្ថាបនាច្រកទ្វារអន្តរជាតិព្រំ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ កាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈសម្រាប់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន…
ឯកឧត្តម សួន សុម៉ាលីន ជំរុញឱ្យអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវទប់ស្កាត់ឱ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងពន្លឿននៃការចុះធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវចុះពិនិត្យតាមដាន និងក្តាប់ឱ្យបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួនទាំងផ្ទះសំណាក់ សណ្ឋាគារក៏ដូចជាផ្ទះជួលដែលមានការប្រមូលផ្តុំ ជួបជុំគ្នាច្រើន ឬទីកន្លែងដែលសង្ស័យនានាដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឱ្យអស់នៅក្នុងទឹកដីនៃខេត្តព្រៃវែង ដើម្បីធានាដល់ការរស់នៅសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវពន្លឿននៃការចុះធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ ដែលការលើកឡើងនេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែងដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយរស់នៅដោយភាពកក់ក្តៅ។ ក្នុងកិច្ចប្រជុំនោះដែរបានធ្វើបទអន្តរាគមន៍ទៅលើ៖ ១- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ជាពិសេសការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams…
អំពូលភ្លើងសូឡា ៣៣០ដើម បង្កសុវត្ថិភាព និងលើកសោភណ្ឌភាពសាធារណៈក្នុងស្រុកស្វាយអន្ទរ
(ព្រៃវែង)៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ ស្រុកស្វាយអន្ទរបានអនុវត្តគម្រោងតម្លើងអំពូលសូឡា ចំនួន ៣៣០ដើម តាមផ្លូវសាធារណៈសំខាន់ៗក្នុងស្រុកដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ និងលើកសោភណ្ឌភាពក្នុងមូលដ្ឋានសាធារណៈ។ ការដំឡើងអំពូលសូឡានេះប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar Light) ដែលមិនត្រឹមតែផ្គត់ផ្គង់ពន្លឺចែងចាំងនៅពេលយប់ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ “ភូមិ-ឃុំ មានសុវត្ថិភាព” ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពសាធារណៈ។ ការតម្លើងអំពូលសូឡានេះគឺដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរមានសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរ អំពូលសូឡាបានផ្ដល់ពន្លឺចែងចាំងនៅលើដងផ្លូវដែលពីមុននេះមានសភាពងងឹតខ្លាំង។ ចំពោះអត្ថប្រយោជន៍នៃការតម្លើងអំពូលសូឡាអាចបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងជួយអោយអ្នកបើកបរមើលផ្លូវបានច្បាស់នៅពេលយប់ ការពារសកម្មភាពមិនប្រក្រតីហើយពន្លឺចែងចាំងនេះអាចជួយបង្ការការជួញដូរ និងសកម្មភាពមិនប្រក្រតីផ្សេងៗ ក្នុងតំបន់សាធារណ:។…
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីការចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសជាផ្លូវការពីការចាប់ផ្តើមប្រតិបត្តិការវាយប្រហារលើប្រទេសអ៊ីរ៉ង់ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះ។ ក្នុងវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតីអាមេរិកបាននិយាយថា នៅមុននេះបន្តិច យោធាអាមេរិកបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំនៅប្រទេសអ៊ីរ៉ង់ក្នុងគោលដៅការពារប្រជាជាតិអាមេរិកតាមរយៈការកម្ចាត់ការគំរាមកំហែងចំពោះមុខពីសំណាក់របបដឹកនាំអ៊ីរ៉ង់។ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាចខាត។ យើងបានព្យាយាមម្តងហើយម្តងទៀតដើម្បីស្វែងកិច្ចព្រមព្រៀង អ៊ីរ៉ង់បានប៉ុនប៉ងកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញក្រោយវាត្រូវបានកម្ទេចកាលពីឆ្នាំមុន។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់កំពុងព្យាយាមអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយដែលគំរាមកំហែងសហរដ្ឋអាមេរិកដូច្នេះហើយយើងនឹងកម្ទេចមីស៊ីលរបស់ពួកគេហើយបំផ្លាញឧស្សាហកម្មមីស៊ីលរបស់ពួកគេឱ្យក្លាយទៅជាផេះ។ យើងនឹងធានាឱ្យបានថា អ៊ីរ៉ង់គ្មានថ្ងៃកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត»។ គួរបញ្ជាក់ថា នាថ្ងៃសៅរ៍នេះ អាមេរិក និងអ៊ីស្រាអែល បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមចរចាបញ្ហានុយក្លេអ៊ែរជាមួយទីក្រុងតេហរ៉ង់ប៉ុន្តែនៅតែមិនទាន់អាចស្វែងរកកិច្ចព្រមព្រៀងបាន។…
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកបាភ្នំ
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកបាភ្នំដែលប្រព្រឹត្តិទៅនៅបរិវេណទីលានបាល់ទាត់ ស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍ថា ការថែទាំ និងពិនិត្យព្យាបាលសុខភាពគឺពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះដែលជាឱកាសមួយសម្រាប់លោកតា លោកយាយ អ៊ុំ ពូ មីង បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ…
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល
នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារួមទាំងថ្នាក់ដឹកនាំសមាជិក-សមាជិកានៃសមាគមបានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលមរណភាពក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ០២:៥០ នាទីព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីបុណ្យសព ឯកឧត្តម សំ សារិត និងបុណ្យទក្ខិណានុប្បទានគម្រប់…
រដ្ឋបាលខេត្តព្រៃវែងបន្តជំរុញចលនាទីក្រុងស្អាត លើកកម្ពស់បរិស្ថានបៃតងដើម្បីធានាសុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព
(ព្រៃវែង)៖ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រៃវែងបានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សាមគ្គីដើម្បីទីក្រុងស្អាត» ក្រោមអធិបតីភាព លោកស្រី សេង ទៀង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ កងកម្លាំងទាំងបីព្រមទាំងប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង។ លោកស្រី សេង ទៀង អភិបាលរងខេត្តមានប្រសាសន៍លើកឡើងថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តព្រៃវែងអំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន…
រដ្ឋបាលខេត្តព្រៃវែងដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីពាក់ព័ន្ធផ្សារពោធិកន្លែង ស្រុកមេសាង ខេត្តព្រៃវែង
(ព្រៃវែង)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីវិវាទ និងបញ្ហានានាដែលពាក់ព័ន្ធនឹងផ្សារពោធិកន្លែងស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាស្រុកមេសាងក្រោមអធិបតីភាព លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកមេសាង មន្ត្រីជំនាញ និងតំណាងភាគីពាក់ព័ន្ធដើម្បីពិភាក្សាស្វែងរកដំណោះស្រាយសមស្របមួយដែលផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីជាពិសេសម្ចាស់វិនិយោគភាស៊ីផ្សារ។ នៅក្នុងកិច្ចប្រជុំនោះ លោកស្រី មេន ស្រីមុំ ដែលជាម្ចាស់វិនិយោគភាស៊ីផ្សារពោធិ៍កន្លែងក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនជូនដល់គណៈកម្មការក៏ដូចជាអង្គប្រជុំដើម្បីធ្វើការដោះស្រាយជូនគាត់ទៅតាមសំណូមពររបស់គាត់។…
