ក្រសួងការងារនាំយកឱកាសការងារជិត៩ម៉ឺនកន្លែង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស.ដល់អតីតពលករ និងអ្នករកការងារ នៅក្នុងខេត្តសៀមរាប

(សៀមរាប)៖  វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយឱកាសការងារ ៨៩៥៣៩កន្លែង និងឱកាសទទួលបានព័ត៌មានស្តីពីអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានប្រារព្ឋធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភូមិគំរូ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នករកការងារ និងនិយោជក លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស…

កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

(ភ្នំពេញ)៖ កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយនៃខែមករា ឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះទទួលដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់…

ពិធីប្រកាសផ្ទេរភារកិច្ចមុខតំណែងប្រធានពន្ធនាគារខេត្តបាត់ដំបង

(បាត់ដំបង)៖ អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានពន្ធនាគារខេត្តបាត់ដំបងនៅបរិវេណសាលាខេត្តបាត់ដំបង ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈួន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និង លោក ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង…

សង្វៀនជល់មាន់មួយកន្លែងស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ

សង្វៀនជល់មាន់មួយកន្លែងស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ សូមលោកអធិការនគបាលស្រុកក្រូចឆ្មាជាពិសេសលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូម ជួយបង្រ្កាបផងទាន។  

ករណីអគ្គីភ័យឆាតឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងចំណុចផ្សារភូមិផ្អាវ ឃុំផ្សាវ ស្រុកបាធាយ ខេត្តកំពង់ចាម

ករណីអគ្គីភ័យឆាតឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងចំណុចផ្សារភូមិផ្អាវ ឃុំផ្សាវ ស្រុកបាធាយ ខេត្តកំពង់ចាម ហេតុការណ៍កើតឡើងនាវេលាម៉ោងជាង១០ ព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ថ្ងៃនេះចំជាថ្ងៃសីល ៕