(បាត់ដំបង)៖ អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានពន្ធនាគារខេត្តបាត់ដំបងនៅបរិវេណសាលាខេត្តបាត់ដំបង ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈួន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និង លោក ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រធាន-អនុប្រ ធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា: បន្ទាប់ពីរបស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈួន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារមានប្រសាសន៍ណែនាំដល់មន្ត្រីពន្ធធានាគាររួចនៅក្នុងពិធីនេះតម្រូវឱ្យលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ ប្រធានពន្ធនាគារខេត្តបាត់ដំបង ត្រូវបានចូលនិវត្តន៍ហើយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ចំណាន ត្រូវបានទទួលភារកិច្ចជាប្រធានពន្ធនាគារខេត្តបាត់ដំបងជំនួសវិញ៕













