រថយន្តកែច្នៃបើករ៉េចង្កូតក្រឡាប់បណ្តាលឱ្យអ្នករួមដំណើរម្នាក់បានស្លាប់ និង ២១នាក់ទៀតរងរបួសធ្ងន់ស្រាល

(បាត់ដំបង)៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរដោយរថយន្តកែច្នៃដឹកកម្មករបេះផ្លែស្វាយបានរ៉េចង្កូតក្រឡាប់ដោយខ្លួនឯង។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិបាត់ដំបង ប៉ៃលិន ត្រង់ចំណុចភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

លោកអធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាន នគរបាលស្រុករតនមណ្ឌលបានឱ្យដឹងថា ករណីនៃគឺរថយន្តកែច្នៃខាងលើខណៈកំពុងបើកបរលើផ្លូវជាតិគោលដៅមកពីខាងខេត្តប៉ៃលិនឆ្ពោះទៅទឹកដីខេត្តបាត់ដំបងដល់ចំណុចកើតហេតុខាងលើរថយន្តកែច្នៃរ៉េចង្កូតឆ្វេងស្តាំៗ រួចក្រឡាប់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសតែម្តង។ បន្ទាប់ពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ស្រុករតនមណ្ឌលបានចុះទៅដល់ភ្លាមៗផងដែរ រួចសមត្ថកិច្ចបានជួយហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យបង្អែកស្រុកដើម្បីសង្គ្រោះ ចំណែកសពជនរងគ្រោះស្លាប់នៅកន្លែងសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕

 

Leave a Reply

Your email address will not be published. Required fields are marked *