ពិតជាមិនធម្មតាមែន ទីតាំងហាងកាហ្វេអរុណរះមួយកន្លែងដោយស្ថិត ផ្ទះ៣៩១កែងផ្លូវ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកមានបង្កប់នូវល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទដែលកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ

ប្រភពពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ទីតាំងខាងលើមានការបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរគួរតែយកចិត្តទុកដាក់បង្ក្រាបឱ្យអស់រាល់បទល្មើស ល្បែងស៊ីសងគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច។

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនឹងមានវិធានការក៏ដូចជាមានចំណាត់ការទៅលើទីតាំងខាងលើនេះផង បន្ថែមលើសពីនោះទៀតបងប្អូនប្រជាពលរដ្ឋសូមសំណូមពរទៅដល់សមត្ថកិច្ចអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេសលោកអធិការខណ្ឌទួលគោក និងលោកអភិបាលខណ្ឌទួលគោក សូមមេត្តាដាក់កម្លាំងឱ្យចុះត្រួតពិនិត្យទៅលើទីតាំងមួយកន្លែងនេះផងដោយក្ដីគោរព សូមអរគុណ។

 

Leave a Reply

Your email address will not be published. Required fields are marked *