(ក្រុងព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១:៣០នាទីយប់ ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីឃាតកម្មគិតទុកជាមុន ០១លើក បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ ភេទស្រី បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះឈ្លោះប្រកែកគ្នាបានពីរទៅបីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ទៅអារក ជនរងគ្រោះបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។ កន្លងមកជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្រីស្រលាញ់ភេទដូចគ្នាហើយស្រលាញ់គ្នាប្រហែល០២ឆ្នាំមកហើយ។
ក្រោយពេលទទួលពត៌មានបាននូវរឿងហេតុខាងលើភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានធ្វើការស្រាវជ្រាវតាមជំនាញរហូតដល់វេលាម៉ោងប្រហែល ០៣:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។
ជនរងគ្រោះ (សព)ឈ្មោះ តាំង ស្រីនិច ភេទស្រី ជនជាតិខ្មែរ ថ្ងៃ-ខែ-ឆ្នាំកំណើត៖ ថ្ងៃទី២០ ខែវិច្ឆិកា។ ជនសង្ស័យឈ្មោះ សុខ រស្មី ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ មានស្នាមរបួសដាច់រយះសាច់បំពង់កចំនួន ០១កន្លែង។
យោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី៖ ឃាតកម្មគិតទុកជាមុន(អារកសម្លាប់)។





